៣ របៀបក្នុងការធ្វើទឹកឪឡឹក
វិធីបីយ៉ាងដែលអ្នកអាចកៀបឪឡឹកបាន គឺគ្រាន់តែកៀបសាច់ កៀបតែសំបក និងទាំងសាច់ និងសំបកជាមួយគ្នា។ ឪឡឹកជាផ្លែឈើដែលមានច្រើនប្រភេទ ដែលផ្តល់នូវអត្ថប្រយោជន៍ច្រើនជាងរសជាតិដ៏ឆ្ងាញ់សម្រាប់ទទួលទាន។ ខណៈពេលដែលការកៀបសាច់សុទ្ធ គឺជាជម្រើសដ៏ពេញនិយម យើងគួរតែស្វែងយល់ពីរបៀប ២ ផ្សេងទៀតដើម្បីទទួលបានរសជាតិដ៏ល្អពីផ្នែកទាំងអស់នៃផ្លែឪឡឹក។ នេះជារបៀប ៣ យ៉ាងដែលអ្នកអាចកៀបទឹកឪឡឹកបាន។
ផ្លែឪឡឹក
- ការកៀបសាច់សុទ្ទ
- ការកៀបសំបកទទេរ
- ការកៀបសាច់ និងសំបកជាមួយគ្នា
វិធីទាំងនេះត្រូវបានសាកល្បងប្រើប្រាស់ជាមួយនឹងម៉ាស៊ីនកៀបទឹកផ្លែឈើ Kuvings របស់យើង។ ម៉ាស៊ីនកៀបទឹកផ្លែឈើផ្សេងទៀតប្រហែលជាមិនមានសម្ថភាពកៀបផ្លែឪឡឹកបានល្អនោះទេ ដូច្នេះសូមបប្រើប្រាស់ដោយប្រុងប្រយ័ត្ន ឬចៀសវាងការសាកល្បងវិធីទាំង ២ ខាងក្រោយនេះ។
ការកៀបសាច់សុទ្ទ
វិធីដ៏ពេញនិយមនៃការកៀបផ្លែឪឡឹក គឺដោយយកទឹកចេញពីសាច់ក្រហមផ្អែម ដែលជាផ្នែកដែលយើងទទួលទានជាធម្មតា។ សាច់មិនត្រឹមតែផ្តល់នូវរសជាតិផ្អែមឆ្ងាញ់ប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជួយផ្តល់ជាតិទឹកផងដែរ ព្រោះតែបរិមាណទឹកដ៏ច្រើនរបស់ឪឡឹកប្រហែល 92% និងសារធាតុអេឡិចត្រូលីតរបស់វា។ លើសពីនេះ សាច់ឪឡឹកគឺជាប្រភពធម្មជាតិដ៏ល្អនៃសារធាតុលីកូពីន (lycopene) ដែលមានផ្ទុកប្រហែល 40% ច្រើនជាងផ្លែប៉េងប៉ោះឆៅ។ តាមរយៈការច្របាច់សាច់តែមួយមុខ អ្នកនឹងទទួលបានទឹកក្រហមរស់រវើកដែលមានពណ៌ជាប់គ្នា។
ការកៀបសំបកទទេរ
វិធីនេះអាចធ្វើឲ្យអ្នកបាត់បង់ “សំបក” ប៉ុន្តែ អ្នកអាចកៀបសំបកឪឡឹកដោយខ្លួនឯងបាន។ ការកៀបតែសំបកជាវិធីដ៏ល្អក្នុងការកាត់បន្ថយកាកផ្លែឈើ ប្រសិនបើអ្នកចង់ញ៉ាំតែសាច់ឪឡឹកប៉ុណ្ណោះ។ សំបកឪឡឹកក៏ផ្តល់អត្ថប្រយោជន៍ជាច្រើនដល់សុខភាពផងដែរ។ វាសំបូរទៅដោយសារធាតុចិញ្ចឹមសំខាន់ៗដូចជា វីតាមីន C វីតាមីន A វីតាមីន B6 ប៉ូតាស្យូម និងស័ង្កសី សំបកឪឡឹកគឺជាប្រភពថាមពលដែលមានកាឡូរីទាប។ លើសពីនេះ វាសម្បូរទៅដោយសារធាតុ chlorophyll, citrulline, អាស៊ីតអាមីណូ, flavonoids និងសមាសធាតុ phenolic ដែលធ្វើឱ្យបានវាក្លាយជាសារធាតុបន្ថែមដ៏ល្អ ដល់ការរស់នៅប្រចាំថ្ងៃរបស់អ្នក។
ប្រសិនបើអ្នកមានការបារម្ភថា សំបកអាចរឹងខ្លាំងពេក ដែលអាចធ្វើអោយខូចម៉ាស៊ីន Kuvings របស់អ្នក! សូមកុំបារម្ភអី។ ម៉ាស៊ីនកៀបទឹកផ្លែឈើ Kuvings មិនអាចមានបញ្ហាដោយសារសំបកឪឡឹកនោះទេ ហើយវានៅតែអាចចកៀបបានយ៉ាងងាយស្រួល។ ម៉ាស៊ីនកៀបទឹកផ្លែឈើ អាចនឹងលឺសំឡេងខ្លាំងជាងមុនបន្តិច ដោយសារតែ juicing screw នឹងត្រូវធ្វើការងារច្រើនបន្តិច ដើម្បីកៀបនិងកិនសំបក ប៉ុន្តែអ្នកនឹងមើលឃើញថា ម៉ាស៊ីនអាចកៀបទឹកផ្លែឈើ និងកាកបានភ្លាមៗតែម្តង។
សូមជ្រៀបថា ទឹកសំបកផ្លែឪឡឹក មិនផ្អែមដូចនឹងទឹកផ្លែឪឡឹកឡើយ។ ដូចគ្នានឹងសំបកផ្លែឈើ និងបន្លែផ្សេងទៀតដែរ គឺសំបកឪឡឹកមានជាតិជូរចត់បន្តិច ប៉ុន្តែមិនជូរពេកនោះទេ។ ចំពោះពណ៌នៃទឹក របស់វាវិញនឹងមានពណ៌បៃតងច្រើន ឬតិច អាស្រ័លើពណ៌នៃសំបកឪឡឹក។ នៅក្នុងវីដេអូខាងក្រោម សំបកមានពណ៌បៃតងខ្លាំង ដូច្នេះវាបង្កើតបានពណ៌បៃតងដ៏ស្រស់ស្អាត។
ការកៀបសាច់ និងសំបកជាមួយគ្នា
ការកៀបឪឡឹកទាំងមូល ធ្វើអោយអ្នកទទួលបានអត្ថប្រយោជន៍ជាច្រើនសម្រាប់សុខភាពដែលទទួលបានពីផ្លែឪឡឹក។ លើសពីនេះ វាផ្តល់នូវកាកតិចតួច ការរៀបចំតិច និងការសម្អាតកាន់តែងាយស្រួល។ អ្វីដែលអ្នកត្រូវធ្វើគឺធ្វើការកាត់ផ្លែឪឡឹករបស់អ្នក ដោយមិនចាំបាច់ចិតសំបកអ្វីឡើយ។ ម្យ៉ាងទៀត ការរួមបញ្ចូលបរិមាណទឹកច្រើនរបស់ឪឡឹក សាច់ទន់ និងសំបករឹង មានន័យថា សាច់ទាំងអស់ត្រូវបានរុញតាមម៉ាស៊ីនទឹកយ៉ាងងាយស្រួល ដោយបន្សល់ទុកនូវកាកតិចតួចនៅក្នុងធុងសំណល់ និងចានតម្រង។
បើនិយាយពីរសជាតិ ទឹកឪឡឹក វាមានរសជាតិផ្អែម ប៉ុន្តែបានលាយដោយមានភាពល្វីងបន្តិច។ ការរួមបញ្ចូលគ្នានេះ គឺល្អឥតខ្ចោះសម្រាប់អ្នកដែលចូលចិត្តរសជាតិសាច់ឪឡឹក ដោយមិនត្រូវការភាពផ្អែមល្ហែមទាំងអស់នោះទេ។ ពណ៌នៃទឹកឪឡឹកប្រហែលមិនស្រស់ស្ងាតដូចនឹងសាច់របស់វានោះទេ វាមានពណ៌ក្រហមងងឹត ស្ទើរតែពណ៌ត្នោត។ យូរៗទៅ អ្នកប្រហែលជាឃើញមានស្រទាប់ពណ៌ពីរផ្សេងគ្នានៅក្នុងទឹកផ្លែឈើ។ នេះមិនមែនជាការបំបែកដែលបណ្តាលមកពីអុកស៊ីតកម្មទេ ប៉ុន្តែការបំបែកដែលបណ្តាលមកពីដង់ស៊ីតេផ្សេងគ្នានៃភាគល្អិតនៅក្នុងសំបក និងសាច់របស់វា។
វិធីសាស្រ្តទាំងបីមានគុណសម្បត្តិ និងគុណវិបត្តិផ្សេងៗគ្នា ប៉ុន្តែសង្ឃឹមថា នឹងមានមួយដែលសាកសមនឹងអ្នក និងត្រូវជាមួយម៉ាស៊ីនទឹករបស់អ្នក។ សូមចែករំលែកនូវវិធីដែលអ្នកសាកល្បង និងចែករំលែកការចូលចិត្តរបស់អ្នកនៅលើ Instagram និង Facebook របស់យើង។