វិធីធ្វើទឹកដោះគោអាល់ម៉ុនសម្បូរដោយវីតាមីនអ៊ី (E) ខ្ពស់ ដែលជាអង់ទីអុកស៊ីដង់ប្រឆាំងជំងឺ។ ក្នុងអំឡុងពេលដំណើរការ ជាទូទៅវាត្រូវបានពង្រឹងជាមួយកាល់ស្យូម និងវីតាមីនដេ (D)។ ទោះជាយ៉ាងណាក៏ដោយ វាមិនមែនជាប្រភពដ៏ល្អសម្រាប់ប្រូតេអ៊ីននោះទេ។
ទឹកដោះគោអាល់ម៉ុនគ្មានជាតិផ្អែម មានជាតិស្ករតិច និងមានវីតាមីនអ៊ី (E) ខ្ពស់ ដែលជាសារធាតុប្រឆាំងជម្ងឺផ្សេងៗ។ ទោះជាយ៉ាងណាក៏ដោយ ទឹកដោះគោអាល់ម៉ុនផ្អែមអាចមានផ្ទុកជាមួយជាតិស្ករ។
ទឹកដោះគោអាល់ម៉ុនគឺជាប្រភពនៃប្រូតេអ៊ីន ជាតិខ្លាញ់ និងសារធាតុចិញ្ចឹមដ៏ល្អសម្រាប់ការលូតលាស់ និងការអភិវឌ្ឍន៍របស់ទារក។ លើសពីនេះ ការផលិតជាច្រើនមានបន្ថែមសារធាតុដូចជា ស្ករ អំបិល សារាយសមុទ្រ និង រសជាតិផ្សេងៗទៀត។
ដើម្បីទទួលបានអត្ថប្រយោជន៍កាន់តែច្រើន សូមជ្រើសរើសទឹកដោះគោអាល់ម៉ុនដែលគ្មានជាតិផ្អែម គ្មានបន្ថែមរសជាតិ និងសម្បូរដោយកាល់ស្យូម និងវីតាមីនដេ (D) ។
ភាគច្រើន ទឹកដោះគោអាល់ម៉ុនដែលល្អបំផុតគឺ ទឹកដោះគោអាល់ម៉ុនដែលផលិតឡើងដោយខ្លួនឯងផ្ទាល់។ ម៉ាស៊ីនកៀបទឹកផ្លែឈើ Kuvings ទាំងអស់អាចធ្វើទឹកដោះគោអាល់ម៉ុនបានយ៉ាងងាយស្រួលបំផុត។
ការណែនាំ៖
- ដាក់អាល់ម៉ុនចូលទៅក្នុងចាន។ លាយបញ្ចូលជាមួយទឹក។ ដាក់ទៅក្នុងទូទឹកកកដើម្បីរក្សាទុកពេញមួយយប់ ឬយ៉ាងហោចណាស់ 8 ម៉ោង។
- ចាប់ផ្តើមច្របាច់គ្រាប់អាល់ម៉ុន។
- បិទគម្របរបស់ម៉ាស៊ីនទឹកផ្លែឈើ។
- ដាក់គ្រាប់អាល់ម៉ុនទៅក្នុងម៉ាស៊ីនទឹកផ្លែឈើ។ បន្ទាប់មកបន្ថែមទឹកក្នុងបរិមាណស្មើគ្នា។ បន្តការដាក់ឆ្លាស់គ្នារវាងគ្រាប់អាល់ម៉ុន និងទឹក 1 ពែង បន្តិចម្តងៗក្នុងពេលតែមួយ។ ដំណើរការបែបយឺតៗ ដើម្បីទុកពេលវេលាគ្រប់គ្រាន់អោយម៉ាស៊ីនអាចកិនបានសព្វល្អ។ បើកគម្របម៉ាស៊ីន ដើម្បីបញ្ចេញទឹកដោះគោអាល់ម៉ុន។
- គន្លឹះ៖ អ្នកអាចបន្ថែមវ៉ានីឡា អំបិលមួយស្លាបព្រា ម្សៅកាកាវ ទឹកឃ្មុំ ឬទឹកស៊ីរ៉ូម៉េផល ដើម្បីអោយរសជាតិទឹកដោះគោអាល់ម៉ុនរបស់អ្នកកាន់តែឈ្ងុយឆ្ងាញ់។
- ផលិតផលដែលត្រូវការ៖ ម៉ាស៊ីនកៀបទឹកផ្លែឈើ Kuvings ដែលផ្គុំជាមួយឧបករណ៍ចម្រោះទឹកផ្លែឈើ។
ការបន្ថែម
អ្នកដឹងយ៉ាងច្បាស់ពីអ្វីដែលអ្នកទទួលបាន នៅពេលអ្នកផឹកទឹកដោះគោធញ្ញជាតិដែលធ្វើដោយខ្លួនឯង។ វាមិនមានលាយពណ៌បន្ថែម សារធាតុរក្សាទុក ស្ករ ឬទឹកសេរ៉ូបន្ថែមនោះទេ មិនដូចផលិតផលដែលទិញពីហាងនោះទេ។
បន្ថែម៖ អ្វីដែលនៅសល់ពី oat ផ្តល់នូវប្រភពអាហារ ខូគីដែលសម្បូរទៅដោយជាតិសរសៃ ឬអាហារសម្រន់ដើម្បីញាំជាមួយទឹកដោះគោរបស់អ្នក។
តើអ្នកដឹងទេ?
សំបកអាល់ម៉ុនសម្បូរទៅដោយ សារធាតុប្រឆាំងអុកស៊ីតកម្ម និងវីតាមីនអ៊ី (E) ព្រោះវាមានប្រយោជន៍សម្រាប់ស្បែករបស់យើង ហើយអាចជួយយើងដោះស្រាយបញ្ហាស្បែកមួយចំនួនផងដែរ។ ពួកវាក៏ដើរតួជាភ្នាក់ងារការពារប្រឆាំងនឹងជំងឺសរសៃឈាមបេះដូង និងមហារីកផងដែរ។ លើសពីនេះ វាត្រូវបានគេរកឃើញនៅក្នុងការសិក្សាអំពីសត្វថា សារធាតុ polyphenols អាចការពារអុកស៊ីតកម្មនៃកូលេស្តេរ៉ុលបានផងដែរ។