គ្មានអ្វីប្រៀបផ្ទឹម នឹងទឹកម្នាស់ស្រស់ទេ។ រសជាតិផ្អែម ស្រស់ស្រាយ ជាមួយនឹងបរិមាណដ៏ត្រឹមត្រូវនៃ tartness - វាមានរសជាតិដូចនៅតំបន់ត្រូពិចអញ្ជឹងដែរ។
ប៉ុន្តែដោយសារតែម្នាស់មានភាពទន់ និងសរសៃផងដែរនោះ វាអាចនឹងពិបាកក្នុងការកៀបបន្តិច។ យើងបានសាកល្បងតាមវិធីផ្សេងគ្នា ហើយបានរកឃើញវិធីល្អ និងងាយបំផុតក្នុងការកៀបទឹកម្នាស់។ បច្ចេកទេសនេះការពារ ការស្ទះ អាចផ្តល់ជាតិទឹកច្រើន និងធ្វើឱ្យការសម្អាតបានលឿនជាងមុន។
ហេតុអ្វីបានជាវាដំណើរការបែបនេះ?
ផ្លែឈើមានសរសៃ ដែលលាតសន្ធឹងជាទម្រង់ផ្ដេក ហើយស្នូលមានសរសៃដែលរត់បញ្ឈរ។ ការកាត់ម្នាស់ និងស្នូលក្នុងទិសដៅផ្ទុយ អាចបំបែកសរសៃទាំងនោះទៅជាបំណែកតូចៗ ដែលការពារការកកស្ទះបាន។
ការកៀបស្នូលនៅចុងវគ្គបញ្ចប់ ជួយរុញច្រានចេញនូវកាក ដែលនៅសេសសល់នៅខាងក្នុងម៉ាស៊ីនបានផងដែរ។
តើខ្ញុំអាចកៀបសំបកម្នាស់បានដែរ ឬទេ?
អាច នឹងមិនអាច។ ម៉ាស៊ីនកៀបទឹកផ្លែឈើអាចកៀបសំបកម្នាស់បាន ប៉ុន្តែវាអាចពិបាកក្នុងការសម្អាតសំបកដែលមានបាក់តេរី និងភាពកខ្វក់អោយបានល្អ មុនពេលធ្វើការកៀប។ ប្រសិនបើអ្នកចង់ចិតសំបកម្នាស់មុនពេលកៀប ប៉ុន្តែមិនចង់បោះចោលសំបកនោះ នេះជាវិធីមួយផ្សេងទៀតដើម្បីយកសំបកម្នាស់ សម្រាប់ការកៀប ដែលគ្មានកាកសំណល់។
ការបង្ហាញអំពីការកៀបទឹកម្នាស់
នៅក្នុងការបង្ហាញដ៏មានប្រយោជន៍នេះ គឺបង្ហាញដោយលោក @jeffjuices ។ មិនតែប៉ុណ្ណោះ យើងក៏បានបង្ហាញអំពីការណែនាំនៅក្នុងការចិតសំបកម្នាស់ ប៉ុន្តែអ្នកអាចរក្សាសំបកបាន ប្រសិនបើអ្នកបានសម្អាតវាអោយបានស្អាតល្អ។
-
កាត់ផ្នែកខាងលើ និងខាងក្រោមចេញពីផ្លែម្នាស់។ កាត់សំបកចេញ។ នៅពេលរួចរាល់ អ្នកនឹងទទួលបានផ្លែលឿង ដែលឈរនៅលើជ្រុញរបស់អ្នក។
-
ដូចទៅនឹងរបៀបដែលអ្នកកាត់សំបកចេញដែរ កាត់បន្ទះស្តើងមួយចេញក្រៅផ្លែម្នាស់ដែលមានកម្រាស់មិនលើសកន្លះអ៊ីញ។ បង្វិលផ្លែម្នាស់ ហើយធ្វើម្តងទៀតរហូតដល់ដល់ស្នូលរបស់វា។
-
នៅពេលដែលនៅសល់តែស្នូល ដាក់វានៅលើក្តារកាត់ដោយជាទម្រង់ផ្ដេក។ កាត់ជាបំណែកប្រហែលកន្លះអ៊ីញ។ ទុកវាទុកសម្រាប់ពេលក្រោយ។
-
កៀបម្នាស់មួយចំណិត។ ដាក់វាយឺតៗ ម្តងមួយៗ ។ បញ្ចូលម្នាស់មួយចំណិត រង់ចាំ juicing screw កិនអស់ ទើបបញ្ចូលមួយចំណិតបន្ទាប់។
-
ការកៀបស្នូលម្នាស់
-
នៅពេលដែល វាត្រូវបានដំណើរការ សូមសង្កត់ប៊ូតុងបញ្ច្រាសពីរបីវិនាទី បន្ទាប់មកដំណើរការម៉ាស៊ីនទឹករយៈពេល 30 វិនាទីបន្ថែម។
-
បិទម៉ាស៊ីន ហើយរីករាយជាមួយទឹកម្នាស់របស់អ្នក។ វាអាចរក្សាទុកនៅក្នុងទូរទឹកកករហូតដល់ 72 ម៉ោង។