តើអ្នកអាចធ្វើអ្វីបានជាមួយកាកបន្លែផ្លែឈើដែលនៅសល់ពីការកៀបទឹកផ្លែឈើ? វាជាសំណួរដែលត្រូវបានសួរដូចគ្នា ទាំងអ្នកចាប់ផ្តើមដំបូង និងអ្នកជំនាញផងដែរ។ ដើម្បីផ្តល់នូវភាពច្នៃប្រឌិតមួយចំនួន យើងបានប្រមូលផ្តុំនូវការចែករំលែកអំពីការប្រើប្រាស់កាកផ្លែឈើ និងរូបមន្តមួយចំនួន ដាក់បញ្ចូលទៅក្នុងការបង្ហាញខាងក្រោមនេះ។
ទឹកផ្លែឈើមានជាតិសរសៃ ដែលបន្ថយកូឡេស្តេរ៉ុល និងអាចគ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាមបានយ៉ាងល្អក្នុងចំណោមអត្ថប្រយោជន៍ផ្សេងៗទៀត។ កាកបន្លែផ្លែឈើមានជាតិសរសៃដែលមិនរលាយបាន ហើយអាចបន្ថែមបរិមាណដល់លាមករបស់អ្នក។ ប៉ុន្តែប្រសិនបើអ្នកមិនចង់បោះចោលកាកផ្លែឈើដែលនៅសល់នោះទេ គ្រាន់តែរក្សាទុកនៅក្នុងទូរទឹកកករហូតដល់អ្នកចង់ទទួលទាន និងចង់បង្កើតនូវរូបមន្តច្នៃប្រឌិតផ្សេងៗ។ ប្រសិនបើអ្នកមានគំនិតផ្សេង ដែលអ្នកអាចធ្វើជាមួយកាកទាំងនេះ អ្នកអាចចែករំលែកវាជាមួយពួកយើងនៅលើ Facebook ឬ Instagram បានផងដែរ។
▼ ▼ ▼
រូបភាពដោយ Becky តាមរយៈ Love to be in the Kitchen
1. នំបុ័ង និងនំមូហ្វីន
នេះគឺជាមធ្យោបាយដ៏ល្អបំផុតមួយក្នុងការប្រើប្រាស់កាកផ្លែឈើឡើងវិញ។ នំប៉័ងកាកផ្លែឈើនិងនំមូហ្វីនផ្តល់នូវសម្រាប់អាហារសម្រន់ដ៏ល្អសម្រាប់សុខភាព ល្អសម្រាប់ពេលធ្វើដំណើរ ឬអាហារពេលព្រឹកដែលត្រូវការភាពរហ័ស។
នំមូហ្វីន គឺល្អបំផុតសម្រាប់កុមារ ជាពិសេសប្រសិនបើអ្នកត្រូវការលាក់បន្លែរបស់ពួកគេ! ពួកវាមានប្រសិទ្ធភាពបំផុតជាមួយការ៉ុត ឬផ្លែឈើ ប៉ុន្តែអ្នកក៏អាចបង្កើតវាជាមួយកាកផ្លែឈើណាមួយដែលអ្នកមានផងដែរ។
រូបមន្តនំមូហ្វីនពីកាកផ្លែឈើ
- រូបមន្តធ្វើនំមូហ្វីនពីកាកផ្លែឈើ - (កាកផ្លែឈើ និងបន្លែ)
- រូបមន្តនំមូហ្វីពីជាតិសរសៃនៃការ៉ុត និងផ្លែប៉ោម - Nugget Market (កាកការ៉ុត និងផ្លែប៉ោម)
- នំមូហ្វីនពីកាកទឹកផ្លែឈើ - Greedy Gourmet (កាកផ្លែឈើ និងបន្លែ)
- នំខេកមូហ្វីនពីផ្លែម្នាស់ និងការ៉ុត - Running to the Kitchen (កាកម្នាស់ និងការ៉ុត)
- នំមូហ្វីនពីកាកផ្លែឈើដ៏ល្អសម្រាប់សុខភាព - Love to be in the Kitchen (កាកការ៉ុត ម្នាស់ និងផ្លែក្រូច)
- នំមូហ្វីនពីកាកក្រេនប៊ឺរី និងផ្លែក្រូច - Wild Vegan Flower (កាកផ្លែក្រូច)
រូបមន្តនំប៉័ងពីកាកផ្លែឈើ
- រូបមន្តនំប៉័ងពីកាកផ្លែឈើ - Food Network (កាកបន្លែ និងផ្លែឈើ)
- នំប៉័ងពីកាកការ៉ុត - Cooking with Books (កាកការ៉ុត)
- នំប៉័ងរសជាតិចេកជាមួយកាកអាល់ម៉ុន - Pamela Salzman (កាកអាល់ម៉ុន)
រូបភាពដោយ Lexi តាមរយៈ Crowded Kitchen
2. បង្អែម
កាកនៃទឹកដោះគោអាល់ម៉ុន ទឹកការ៉ុត ទឹកផ្លែឈើ និងទឹកមើមយ៉េនជាដើម អាចផ្តល់សំណើម និងជាបន្លែដ៏ល្អសម្រាប់សុខភាព នៅក្នុងបង្អែមមួយចាន។
រូបមន្តបង្អែមពីកាកផ្លែឈើ
- របៀបធ្វើ អាហារអាល់ម៉ុន ពីកាកអាល់ម៉ុន - Minimalist Baker (កាកអាល់ម៉ុន)
- នំប្រោនីពីមើមយ៉េន - Kuvings USA (កាកមើមយ៉េន)
- នំខូឃីរសជាតិចេកជាមួយគ្រាប់អាល់ម៉ុន | Vegan & Grain-Free - From My Bowl (កាកអាល់ម៉ុន)
- នំចេកការ៉ុតដ៏ល្អបំផុត - Cooking with Carmona (កាកការ៉ុត)
- នំផាយពីកាកផ្លែប៉ោម - Share Love Not Secrets (កាកផ្លែប៉ោម)
- នំខេករសជាតិផ្អែមពីកាកផ្លែឈើ - Body Compass Discovery (ដំឡូងផ្អែម មើមយ៉េន និងកាកទឹកក្រូច)
រូបភាពដោយ Allyson Willis តាមរយៈ Reclaiming Yesterday
3. បន្ទះនំស្រួយ
ទទួលទានបន្លែស្រស់ដោយដុតនំ ឬប្រែក្លាយកាកបន្លែទៅជាបន្ទះនំស្រួយ។ វាជាវិធីមួយផ្សេងទៀតដើម្បីទទួលទាននំស្រួយបន្ទះដ៏ល្អសម្រាប់សុខភាព។ រូបមន្តកាកផ្លែឈើប្រភេទនេះ គឺជាជម្រើសដ៏ល្អ ប្រសិនបើអ្នកមិនដឹងថា ត្រូវធ្វើអ្វីជាមួយកាកបន្លែផ្លែឈើ។
រូបមន្តនំស្រួយពីកាកទឹកផ្លែឈើ
- របៀបធ្វើនំស្រួយជាមួយកាកទឹកបន្លែបៃតង - Clean Eating Kitchen (កាកបន្លែបៃតង)
- នំស្រួយពីកាកអាល់ម៉ុនដ៏ងាយស្រួល - Detoxinista (កាកអាល់ម៉ុន)
- នំស្រួលពីកាកការ៉ុត - Jerry James Stone (កាកការ៉ុត)
- នំស្រួយពីកាករមៀត - Reclaiming Yesterday (កាកការ៉ុត និងបន្លែ)
រូបមន្តទឹកជ្រលក់នំស្រួយ
- នំហាមមូសពីកាកផ្លែឈើ - Edible Experiments (កាកមើមយ៉េន ឬបន្លែផ្សេងទៀត)
- នំហាមមូសពីកាកអាល់ម៉ុនដ៏ងាយស្រួល - Eating by Elaine (Almond pulp)
- នំតាតស៊ីគីពីកាកផ្លែត្រសក់ - Jamie Geller (កាកត្រសក់)
- ទឹកជ្រលក់កាវកាម៉ុលពីកាកបន្លែបៃតង - Pumps and Iron (កាកបន្លែបៃតង)
រូបភាពដោយ Lexi តាមរយៈ Crowded Kitchen
4. ប្រហិតបន្លែ និងនំចៀន
ប្រែក្លាយកាកផ្លែឈើដែលនៅសល់ពីទឹកផ្លែឈើ អោយក្លាយជាអាហារពេលរាត្រីដ៏ឈ្ងុយឆ្ងាញ់! នំប៊ឺគឺពីកាកបន្លែ និងប្រហិតបង្កើតបានជាអាហារដ៏មានរសជាតិ។ នំចៀនបែបស្រួយធ្វើចេញពីបន្លែ ចានបាយ សាឡាត់ និងជាច្រើនផ្សេងទៀត។
រូបមន្តប្រហិតពីកាកបន្លែ
- នំប៊ឺហ្គឺពីកាកបន្លែ - Farm Fresh to You (កាកការ៉ុត មើមយ៉េន សេលីរី និងខាត់ណា)
- នំប៊ឺហ្គឺពីកាកបន្លែ - The feedfeed (កាកការ៉ុត មើមយ៉េន ខាត់ណា និងស្វីស)
- ប្រហិតពីកាកបន្លែ - Food Network (កាកសេលីរី ខាត់ណា និងការ៉ុត)
- ប្រហិតបន្លែ នៅក្នុងទឹកជ្រលក់ប៉េងបោះ - Crowd Kitchen (កាកការ៉ុត និងមើមយ៉េន)
រូបមន្តនំចៀនពីកាកផ្លែឈើ
- នំបន្លែចៀនជាមួយទឹកជ្រលក់សណ្តែកដី - Le Petit Eats (កាកបន្លែ)
- នំបន្លែចៀន - Glow Kitchen (កាកខាត់ណា កាកការ៉ុត និងកាកស្វីស)
រូបភាពដោយការិយាល័យកណ្តាលក្រុមហ៊ុន Kuvings
5. នំបន្ទះសណ្តែកដី និងគ្រាប់ធញ្ញជាតិ
ក្មេងៗ និងយុវវ័យគឺចូលចិត្តញាំអាហារសម្រន់ដែលធ្វើពីកាកអាល់ម៉ុន និងគ្រាប់ធញ្ញជាតិខ្លាំងណាស់
នំបន្ទះសណ្តែកដី និងគ្រាប់ធញ្ញជាតិ
- នំបន្ទះសណ្ណែកដីសម្រាប់ផ្តល់ថាមពល - Kuvings USA (កាកសណ្តែកដី)
- នំមូលរសជាតិបន្លែ - Minimalist Baker (កាកអាល់ម៉ុន)
- នំបន្ទះសូកូឡាពីកាកអាល់ម៉ុន - The Vegan 8 (កាកអាល់ម៉ុន)
- នំមូលពីកាកអាល់ម៉ុលសម្រាប់ផ្តល់ថាមពល - Vibrant Plate (កាកអាល់ម៉ុន)
6. ទឹកស៊ុប និងទឹកជ្រលក់
ស៊ុប ឬទឹកជ្រលក់ប៉ាស្តាដែលមួយស្លាបព្រាប៉ុណ្ណោះ អាចបង្កើនរសជាតិ និងជាតិសរសៃសម្រាប់ម្ហូបអាហាររបស់អ្នកបាន។
រូបមន្តទឹកស៊ុប និងទឹកជ្រលក់ធ្វើពីកាកផ្លែឈើ
- រូបមន្តទឹកស៊ុបធ្វើចេញពីកាកផ្លែឈើដ៏ងាយស្រួល - Mindful Momma (កាកការ៉ុត ផ្លែប៉ោម ខ្ញី និងស្វីស)
- ទឹកស៊ុបបន្លែដ៏មានរសជាតិ - Rejoice Nutrition Wellness (កាកសេលីរី កាកការ៉ុត កាកមើមយ៉េន ត្រសក់ និងកាក្រូចឆ្មា)
- ទឹកស៊ុបបន្លែ - Juice and Pulp (កាកការ៉ុត ដំឡូង មើមយ៉េន និងខ្ញី)
- ទឹកជ្រលក់ម៉ារីណារ៉ា ប៉ាស្តា - All About Juicing (កាកបន្លែបៃតង)
- ទឹកជ្រលក់ប៉េងបោះដ៏ងាយស្រួល និងឆាប់រហ័ស - Juice and Pulp (កាកបន្លែ)
7. នំផេនខេក និងនំពុម្ភ
ភ្ញាក់ពីគេងជាមួយនឹងទឹកផ្លែឈើដ៏ស្រស់ស្រាយមួយកែវ និងនំផេនខេក ឬនំពុម្ភមួយចានសម្រាប់ចាប់ផ្តើមថ្ងៃថ្មីរបស់អ្នក។ នេះគឺជាជម្រើសដ៏ល្អមួយទៀតសម្រាប់ការប្រើប្រាស់កាកផ្លែឈើឡើងវិញ។
រូបមន្តធ្វើនំផេនខេក និងនំពុម្ភពីកាកផ្លែឈើ
- នំពុម្ភការ៉ុត - Fork and Beans (កាកផ្លែការ៉ុត)
- រូបមន្តធ្វើនំកាកអាល់ម៉ុន - Pamela Salzman (កាកអាល់ម៉ុន)
- នំផេនខេកដែលមានឈ្ងុយឆ្ងាញ់ - Juice and Pulp (កាកបន្លែ)
ប្រសិនបើអ្នកចង់ប្រើប្រាស់កាកផ្លែឈើឡើងវិញម្តងទៀត សូមដាក់វានៅក្នុងផើងដាំបន្លែផ្លែឈើ។ រុក្ខជាតិទាំងនោះនឹងអរគុណអ្នក។