គន្លឹះសម្អាតទី ០1

លាងសម្អាតជាមួយទឹកធម្មតា

វិធីលាងសម្អាតម៉ាស៊ីនកៀបទឹកផ្លែឈើ Kuvings របស់អ្នកជាមួយទឹកស្អាត ដើម្បីបញ្ចេញកាកបន្លែផ្លែឈើ និងសម្អាតវាជាមុន។

អ្នកអាចយកទឹកទៅស្រោចរុក្ខជាតិរបស់អ្នក ឬអាចទទួលទានវាបានតែម្តង។

 

 

 

គន្លឹះសម្អាតទី ០2

ការលាងសម្អាតធម្មតាជាមួយឧបករណ៍សម្អាត

យើងពេញចិត្តនូវទឹកផ្លែឈើដែលផលិតចេញពីម៉ាស៊ីនកៀបទឹកផ្លែឈើរបស់យើង ប៉ុន្តែមនុស្សជាច្រើនមានការលំបាក និងធុញធទ្រាន់នៅក្នុងការលាងសម្អាត។ អ្នកអាចសម្អាតម៉ាស៊ីនកៀបទឹកផ្លែឈើ Kuvings របស់អ្នកបានយ៉ាងងាយស្រួលដោយប្រើឧបករណ៍សម្អាត។

 

 


 

វិធីលាងសម្អាតជាមួយច្រាស់ ឬជក់បៃតង

Kuvings គឺជាក្រុមហ៊ុនផលិតទឹកផ្លែឈើតែមួយគត់នៅលើពិភពលោកដែលបានបង្កើតឧបករណ៍សម្អាតដែលមានប៉ាតង់យ៉ាងត្រឹមត្រូវ ជាពិសេសសម្រាប់ម៉ាស៊ីនកៀបទឹកផ្លែឈើតែម្តង។ ឧបករណ៍សម្អាតនេះត្រូវបានរួមបញ្ចូលមកស្រាប់ ជាមួយប្រអប់នៃម៉ាស៊ីនកៀបទឹកផ្លែឈើ Kuvings ទាំងអស់។ ដាក់បញ្ចូលឧបករណ៍ចម្រោះរបស់អ្នកទៅក្នុងឧបករណ៍បង្វិល ហើយបង្វិលតាមទ្រនិចនាឡិកា និងបញ្រ្ចាស់មកវិញ ច្រើនដង។ វាមានជក់តូចៗជាច្រើន ដែលបានភ្ជាប់បានយ៉ាងល្អឥតខ្ចោះទៅនឹងផ្នែកដែកអ៊ីណុកនៃឧបករណ៍ចម្រោះ ដែលជួយអោយកាកបន្លែផ្លែឈើរបូតចេញយ៉ាងងាយស្រួល។

Ver.1 ឧបករណ៍ជក់បង្វិល

 

 

ការលាងសម្អាតជាមួយច្រាស់ ឬជក់

វិធីសាស្រ្តនេះគឺងាយស្រួលបំផុត។ ប្រើជក់ដែលមានមកស្រាប់ ដើម្បីលាងសម្អាតតាមរន្ធរបស់ឧបករណ៍ចម្រោះ។ ជក់ ឬច្រាស់នេះ មានសារៈប្រយោជន៍ជាពិសេសសម្រាប់កាកបន្លែផ្លែឈើ ម្សៅរឹង ដែលពេលខ្លះវាមិនងាយស្រួលសម្អាតជាមួយឧបករណ៍ជូតសម្អាតនោះទេ។

 

 

 


 

របៀបប្រើប្រាស់ទឹកសម្អាត

គន្លឹះលាងសម្អាតដោយប្រើប្រាស់ទឹកស្អាត