តើអ្វីដែលយើងអាចជួយអ្នកបាន?

សំណួរដែលសួរញឹកញាប់

ការផ្គុំរៀបចំ

ខ្ញុំមិនអាចផ្គុំម៉ាស៊ីនទឹកផ្លែឈើអោយបានត្រេ
  • ត្រូវប្រាកដថា​ អ្នកផ្តុំម៉ាស៊ីនទឹកផ្លែឈអោយបានត្រឹមត្រូវ ទៅតាមប្រព័ន្ធចំណុចក្រហមដែលបានកំណត់
  • ដំបូង ​ត្រូវ​បើក ឬយក​ផ្នែក​ទាំងអស់ចេញពី​ក្នុង​ប្រអប់ហើយ​ដាក់​លើ​កៅអី​ ឬ​តុផ្ទះបាយ
  • បកសំបកផ្លាស្ទិកចេញ នឹងបំបែកតាមផ្នែកនីមួយៗ
  • ដាក់ម៉ាស៊ីនទឹកផ្លែឈើនៅជិតចំណុចថាមពល ឬអគ្គីសនីដែលមានរួចជាស្រេចសម្រាប់ការប្រើប្រាស់
  • យក​ strainer មក​ដាក់​ក្នុង​ប្រដាប់​បង្វិល នឹង​អោយ​វា​វិល​តាមបែប​ធម្មតា នឹងងាយស្រួល
  • យក juicing screw ​ទៅ​ដាក់​ក្នុង​ strainer ដោយ​ទុក​អោយ​វា​ស្រក​តាមសម្រួល
  • សូមពិនិត្យនៅក្រោម jucing bowl និងធានាថាបន្ទះជ័រត្រូវបានបិទជិតល្អ
  • ដាក់ ​​rotation wiper ជាមួយ strainer នឹងដាក់ juicing​ screw នៅក្នុងប្រអប់ទឹកផ្លែឈើ
  • ដាក់​ juicing bowl ​លើ​​ម៉ាស៊ីន​ទឹកផ្លែឈើ​ដែលមាន​កំណត់​ចំណុច​ក្រហម ហើយធានា​ថា​វា​ត្រូវ​បាន​ដាក់​យ៉ាត្រឹមត្រូវ ហើយ juicing screw អាចបង្វិលបាន
  • ដាក់ hopper lid នៅខាងលើ drum lid
  • ដាក់​ lids នៅ​លើ​ juicer bowl ​អោយត្រូវជាមួយ​ចំណុច​ក្រហម រួច​ចុច​វា​ទៅ​ឆ្វេង​ដើម្បី​វាចាក់សោ​បិទ
  • បន្ទាប់មក បើកដំណើរការម៉ាស៊ីនទឹកផ្លែឈើដើម្បីប្រើប្រាស់
  • សូមចំណាំថា ម៉ាស៊ីនទឹកផ្លែនឹងមិនអាចដំណើរការបានទេ លុះត្រាតែផ្នែកផ្សេងៗខាងលើបានរៀបចំត្រឹមត្រូវ
  • សម្រាប់សុវត្ថិភាព គ្រប់ផ្នែកទាំងអស់ត្រូវតែដាក់អោយបានត្រឹមត្រូវតាមប្រព័ន្ធចំណុចក្រហម

ការសម្អាត

តើខ្ញុំអាចសម្អាតម៉ាស៊ីនទឹកផ្លែរបស់ខ្ញុំតាមរបៀបណា?
  • ពេល​ដែល​អ្នក​បានកៀបទឹកផ្លែឈើ​រួចរាល់​ សូម​បិទ smart cap ហើយ​ចាក់​ទឹកស្អាត​ចូល​ក្នុងប្រអប់កាត់ រួច​បើក​ម៉ូទ័រ​ដើម្បី​លាង​សម្អាត​ម៉ាស៊ីន​ទឹកផ្លែឈើ
  • ដាក់ដៃទាំងសងខាងលើគម្របផ្នែកខាងលើ ហើយបង្វិលទៅស្តាំដើម្បីបើក នឹងបន្ធូរគម្រប។ បន្ទាប់មកត្រូវលើកវាចេញ ម៉ាស៊ីន ហើយយកទៅដាក់កន្លែងលាងសម្អាត
  • ដកយកផ្នែកខាងលើចេញ រួចលាងសម្អាតជាមួយទឹកក្តៅឧណ្ហៗ ប្រសិនបើអ្នកត្រូវការដាក់ម្សៅសាប៊ូ អ្នកក៏អាចដាក់វាបន្ថែមបានផងដែរ
  • ដកយកផ្នែក rotation wiper ជាមួយ strainer និង juicing screw ចេញពី juicing bowl
  • ដាក់បង្វិល strainer នៅលើដៃ រួចហើយ juicing screw នឹងធ្លាក់លើដៃរបស់អ្នក
  • ដកយក rotation wiper ចេញពី strainer
  • ដាក់​ផ្នែក​ទាំងអស់​ទៅក្នុង​ទឹក​សាប៊ូ​ក្តៅ​ឧណ្ហៗ ឬ​លាង​សម្អាត​ជាមួយ​ទឹក​ក្តៅឧណ្ណៗផ្ទាល់តែម្តង
  • នៅពេលសម្អាត juicing bowl គឺតម្រូវអោយដកឆ្នុកកៅស៊ូនៅក្រោមចានទឹកចេញ ដើម្បីលាងជម្រះកាកបន្លែ ផ្លែឈើ ដែលនៅសេសសល់ ប្រើចុងជក់ ឬច្រាស់ដែលបានផ្តល់ជាមួយម៉ាស៊ីនដើម្បីជួយរុញកាកសំណល់ចេញ ហើយអាចដាក់ចូលវិញនៅពេលសម្អាតរួចរាល់។ សូមព្យាយាមចងចាំ ព្រោះអ្នកអាចភ្លេចចំណុចទាំងនេះបាន។ ប្រសិនបើអ្នកមិនបានដាក់ juicing bowl អោយបានត្រឹមត្រូវទេនោះ ម៉ាស៊ីននឹងមិនដំណើរការនោះទេ ឬក៏វាដំណើរការក៏ដោយ ក៏វាអាចចូលសម្ពាធខ្យល់ នឹងអាចធ្វើអោយបាត់បង់រសជាតិទឹកផ្លែឈើ ដោយមានកាកតូចៗចូលទៅក្នុងទឹកផ្លែឈើរបស់អ្នកបាន
  • ការលាងសម្អាត strainer ឱ្យបានត្រឹមត្រូវគឺមានសារៈសំខាន់បំផុត ព្រោះប្រសិនបើអ្នកទុកអោយមានកាកបន្លែ ផ្លែឈើនៅលើ strainer នោះ
    គុណភាពនៃទឹកផ្លែឈើ របស់អ្នកនឹងត្រូវធ្លាក់ចុះ។ សូមដាក់ strainer នៅក្នុងទឹកក្តៅឧណ្ហៗ ហើយធ្វើការលាងសម្អាតជាមួយជក់ ឬច្រាស់អោយបាន ១ នាទី
  • ពេល​ដែល​អ្នក​លាង​សម្អាត​ផ្នែក​ទាំង​អស់​រួចរាល់ សូមដាក់វា​លើ​កន្សែង​ស្ងួតល្អ
  • ដំណើរការសម្អាតទាំងមូលអាចចំណាយពេលប្រហែល ២ ទៅ ៥ នាទី
  • ដើម្បីរៀបចំផ្គុំគ្រប់ផ្នែកឡើងវិញ សូមពិនិត្យឡើងវិញអំពីរបៀបផ្គុំម៉ាស៊ីនទឹកផ្លែឈើ
  • សូមចំណាំថា ប្រសិនបើអ្នកសម្អាតគ្រប់ផ្នែកនៃម៉ាស៊ីនបានកាន់តែល្អ នឹងធ្វើអោយម៉ាស៊ីនដំណើរការកាន់តែល្អដូចគ្នាអញ្ចឹងដែរ។ សូមកុំព្យាយាមធ្វើអោយមានកាកសំណល់នៅលើផ្នែកណាមួយអោយសោះ។
តើខ្ញុំអាចដាក់ផ្នែកទាំងអស់នៅក្នុងម៉ាស៊ីនលាងចានបានដែរ ឬទេ? / របៀបសម្អាតផ្នែកនៃម៉ាស៊ីន?
  • គ្រប់ផ្នែកទាំងអស់សុទ្ធតែមាន BPA Free ដូច្នេះហើយ គឺមិនមានផ្ទុកសារធាតុគីមី ដែលធ្វើអោយការលាងសម្អាតមានសុវត្ថិភាពខ្ពស់
  • ការលាងសម្អាតគឺមានភាពងាយស្រួល ដោយគ្រាន់តែដោះផ្នែកទាំងបីចេញពីគ្នា​ ហើយលាងជម្រះជាមួយទឹកក្តៅឧណ្ហៗ ឬតាមវិធីផ្សេងៗរបស់អ្នក
  • លាងសម្អាតជាមួយជក់ ឬច្រាស់ ដើម្បីសម្អាតសរសៃតូចៗដែលជាប់ជាមួយឧបករណ៍តម្រងប្រហែល ១ នាទីប៉ុណ្ណោះ
  • ត្រូវប្រាកដថា អ្នកពិនិត្យនិងសម្អាតរន្ធបង្ហូរ ដែលនៅខាងក្រោម juicing screw អោយបានស្អាតល្អមុនពេលរៀបផ្គុំម៉ាស៊ីនទាំងមូលឡើងវិញ
  • បន្ថែមពីនេះក៏ត្រូវប្រាកដថា អ្នកបានដាក់បន្ទះជ័រនៅក្រោម juicing bowl អោយបានបិទជិតល្អមុនពេលធ្វើការកៀបទឹកផ្លែឈើម្តងទៀត
  • ត្រូវប្រាកដថាម៉ាស៊ីនទឹកផ្លែឈើ មិនមានស្នាមប្រឡាក់ ឬជាប់កាកសំណល់នៅលើផ្នែកណាមួយនោះទេ។

លក្ខណៈពិសេស

តើឧបករណ៍ធ្វើការ៉េម ត្រូវបានប្រើប្រាស់សម្រាប់ធ្វើអ្វីខ្លះ?

ការបង្កើតជាការ៉េមជាច្រើនដូចជា ការ៉េមស្វាយ ការ៉េមស្ត្របឺរី និងការ៉េមចេកជាដើម។

តើឧបករណ៍ធ្វើទឹកក្រឡុក ត្រូវបានប្រើប្រាស់សម្រាប់ធ្វើអ្វីខ្លះ?

បង្កើតជាទឹកក្រឡុកជាមួយទឹកដោះគោ ឬគ្មានទឹកដោះគោ។

ហេតុអ្វីបានជាម៉ាស៊ីនទឹកផ្លែឈើ Kuvings អាចកៀបបានលឿនជាងម៉ាស៊ីនទឹកផ្លែឈើផ្សេងទៀត បើទោះបីជាប្រើប្រាស់នូវប្រព័ន្ធកៀប ដោយមិនមានកម្តៅក៏ដោយ?
  • Kuvings គឺជាម៉ាកយីហោអន្តរជាតិដែលមានរោងចក្រផ្ទាល់ខ្លួន និងជាម៉ាស៊ីនទឹកផ្លែឈើដំណើរការបែបត្រជាក់ ដែលត្រូវបានចុះប៉ាតង់យ៉ាងត្រឹមត្រូវ
  • មូលហេតុដែល Kuvings អាចកៀបផ្លែឈើ និងបន្លែទាំងអស់ទោះបីជារឹង ឬទន់ គឺដោយសារតែម៉ូទ័ដ៏រឹងមាំង និងមានកម្លាំងបង្វិលយ៉ាងខ្លាំង
  • វាក៏មាន juicing screw ដ៏ធំទូលាយដែលមាន ២ ផ្នែកផ្សេងគ្នា មានន័យថាវាអាចកៀបទឹកផ្លែឈើបានលឿនជាងមុនទ្វេរដង បើប្រៀបធៀបទៅនឹងម៉ាស៊ីនទឹកផ្លែឈើផ្សេងទៀត។
តើយើងអាចធ្វើទឹកពណ៌បៃតងដូចជា ដើមស្រូវសាលី សេលេរី និងជីវាន់ស៊ុយនៅក្នុងម៉ាស៊ីនកៀបបានដែរ ឬទេ?

អ្នកពិតជាអាចបង្កើតទឹកពណ៌បៃតងជាមួយម៉ាស៊ីនកៀបទឹកផ្លែឈើ Kuvings បានយ៉ាងងាយស្រួល។ អ្នកគ្រាន់តែប្រាកដថា អ្នកអាចកាត់វាជាផ្នែកតូចៗ។ បន្លែវែងៗអាចជាប់នៅ juicing screw និងធ្វើអោយខូចម៉ាស៊ីនកៀបទឹកផ្លែឈើបាន។

គ្រឿងផ្សំ

តើខ្ញុំត្រូវរៀបចំគ្រឿងផ្សំសម្រាប់កៀបទឹកផ្លែឈើដោយរបៀបណា?
  • អ្នកអាចដាក់ផ្លែប៉ោម ផ្លែក្រូច និងផ្លែសេរីទាំងមូល កាត់ការ៉ុតដែលវែងពេក កាត់បន្លែបៃតង ប្រសិនបើអ្នកកៀបយកទឹកលើសពី ១លីត្រក្នុងពេលតែមួយ
  • តែងតែកាត់មើមយ៉េន សម្រាប់ម៉ាស៊ីនទឹកផ្លែឈើគ្រប់ម៉ូដែល ដោយកាត់មើមយ៉េនជាពាក់កណ្តាល ដាក់វាអោយស្មើនៅលើបន្ទះកាត់ (chopping) ហើយបន្ទាប់មកយកវាមកកាត់ជា 6 ទៅ 8 បំណែករាងដូចព្រះច័ន្ទពាក់កណ្តាល
  • ម៉ាស៊ីនកៀបទឹកផ្លែឈើសម្រាប់អាជីវកម្មម៉ូដែល CS600 ត្រូវការគ្រឿងផ្សំដែលកាត់ជាទំហំពី 2 ទៅ 5 សង់ទីម៉ែត្រ ដើម្បីអោយស្របតាមមុខកាត់របស់វា ដោយដាក់ម្តង ១ក្តាប់ ចំណែកឯផ្លែប៉ោម និងក្រូចអាចដាក់បានទាំងមូល។
របៀបប្រើប្រាស់ការ៉ុត និងមើមយ៉េន
  • ដោយសារមិនមានដែកកាត់ នៅក្នុងម៉ាស៊ីនទឹកផ្លែឈើ Kuvings សម្រាប់កាត់ ឬច្រៀកគ្រឿងផ្សំនានាដើម្បីកៀបទេនោះ ដូច្នេះអ្នកត្រូវរៀបចំកាត់ការ៉ុត និងមើមយ៉េនអោយបានរួចរាល់ជាស្រេច
  • ម៉ាស៊ីនកៀបទឹកផ្លែឈើ ធ្វើការកៀប និងសង្កត់គ្រឿងផ្សំដូចទៅនឹងការទំពារអញ្ជឹងដែរ។ ជាលទ្ធផលគឺយើងនឹងទទួលបានទឹកផ្លែឈើដែលសម្បូរទៅដោយសារធាតុចិញ្ចឹម និងរសជាតិដ៏ឈ្ងុយឆ្ងាញ់
  • ដើម្បីធ្វើអោយម៉ាស៊ីនកៀបទឹកផ្លែឈើដំណើរការកាន់តែងាយស្រួលនោះ យើងសូមណែនាំអោយកាត់ផ្លែការ៉ុតពាក់កណ្តាល និងផ្លែមើមយ៉េនជាចំណិតតូចៗ
  • សូមកុំ​កាត់​ការ៉ុត​ជា​ដុំ​តូចៗជាទម្រង់​ផ្តេក ហើយ​ដាក់​ក្នុង​ម៉ាស៊ីន​កៀប
  • ជាចុងក្រោយ សូមកុំដាក់បំណែកការ៉ុត និងមើមយ៉េនចូលទៅក្នុងម៉ាស៊ីនកៀបទឹកផ្លែឈើអោយលើសកម្រិត។ សូមណែនាំអោយរងចាំរហូតដល់បំណែកមួយត្រូវបានកៀបរួចរាល់ ទើបបន្តទៅបំណែកមួយផ្សេងទៀត
  • ចំណាយពេលវេលារបស់អ្នក និងរីករាយជាមួយការធ្វើទឹកផ្លែឈើស្រស់ៗពីធម្មជាតិ និងល្អសម្រាប់សុខភាព។
តើយើងអាចធ្វើទឹកដោះគោពីគ្រាប់ធញ្ញជាតិ ដោយប្រើប្រាស់ម៉ាស៊ីនកៀបទឹកផ្លែឈើ Kuvings បានដែរ ឬទេ?
  • ត្រាំគ្រាប់អាល់ម៉ុនក្នុងអោយបាន 3 ម៉ោងយ៉ាងតិច
  • ប្រើប្រាស់ស្លាបព្រា ឬវែក ហើយវាស់នូវល្បាយអោយបានត្រឹមត្រូវ នឹងដាក់ក្នុងម៉ាស៊ីនកៀបទឹកផ្លែឈើ Kuvings ដោយត្រូវដាក់បន្ថែមគ្រាប់អាល់ម៉ុន និងទឹកស្មើគ្នាគ្រប់ពេល
  • អ្នកអាចបន្ថែមផ្លែសេរី ¼ ប្រសិនបើអ្នកចង់ឱ្យទឹកដោះគោកាន់តែផ្អែម
  • ប្រើកាកផ្លែឈើសម្រាប់ធ្វើបង្អែម នំខេក ធញ្ញជាតិ ឬរីករាយជាមួយនំគ្រាប់ធញ្ញជាតិចម្រុះ
តើគ្រឿងផ្សំណាខ្លះដែលមិនត្រូវប្រើប្រាស់ជាមួយម៉ាស៊ីនកៀបទឹកផ្លែឈើ Kuvings?

ខណៈពេលដែលម៉ាស៊ីនកៀបទឹកផ្លែឈើ គឺល្អសម្រាប់ការកៀបទឹកបន្លែ ផ្លែឈើ និងការចម្រាញ់ទឹកដោះគោពីគ្រាប់ធញ្ញជាតិជាដើម ប៉ុន្តែក៏មានគ្រឿងផ្សំមួយចំនួន ដែលអ្នកត្រូវប្រុងប្រយ័ត្នផងដែរ។

  • គ្រាប់រឹង៖ ផ្លែឈើដូចជាសេរី, ផ្លែប៉េស, ផ្លែផ្លាម់ និងផ្លែស្វាយដែលមានគ្រាប់ធំ។ យកគ្រាប់ធំៗទាំងនេះចេញមុនពេលធ្វើការកៀប
  • សំបករឹង ឬមិនអាចបរិភោគបាន៖ ផ្លែឈើដូចជា ម្នាស់ ក្រូច ស្វាយ និងឪឡឹក មានសំបករឹង ឬមិនអាចបរិភោគបាន។ សូមបកសំបកជាមុនសិន
  • ផ្លែឈើកក៖ ផ្លែស្ត្របឺរីកក ប៊្លូបឺរី រ៉ាស្បឺរី។ វាសំខាន់ណាស់ដែលអ្នកគួរតែទុកគ្រឿងផ្សំទាំងនេះអោយរលាយរយៈពេល5 នាទីមុនពេលអ្នកប្រើវាសម្រាប់ធ្វើការ៉េម
  • ប្រេងបន្លែ/សត្វ៖ គ្រាប់ល្ង ប៊ឺ ប្រេងម៉ាហ្គារីន។ល។ សូមកុំយកគ្រឿងផ្សំដែលមានបន្លែ ឬប្រេងសត្វមកប្រើប្រាស់វាអាចធ្វើអោយខូចម៉ាស៊ីនកៀបទឹកផ្លែឈើបាន។
  • ផ្សេងៗ៖ ដូង អំពៅ ឬគ្រាប់ធញ្ញជាតិ

ដំណោះស្រាយបញ្ហា

តើខ្ញុំធ្វើដូចម្តេចប្រសិនបើម៉ូទ័រមិនដំណើរការ?
  • ពិនិត្យ​មើល​ឌុយ​ភ្លើង ប្រសិនបើវាត្រូវបាន​ដក​ចេញ​ដោយ​ចៃដន្យ​ពី​រន្ធ​ភ្លើង ឬ​កុងតាក់​ត្រូវ​បាន
  • ពិនិត្យមើលគម្រប lid ដើម្បីធានាថា មេដែកមិនបានធ្លាក់ចេញ
  • ត្រូវប្រាកដថាគម្រប lid បានដាក់ត្រឹមត្រូវដោយចំណុចក្រហមគឺត្រូវជាមួយសញ្ញា '| |' ដែលនៅខាងស្តាំនៃសញ្ញាបិទ។ ម៉ាស៊ីនកៀបទឹកផ្លែឈើនឹងមិនដំណើរការនោះទេ លុះត្រាតែគ្រប់ផ្នែកទាំងអស់ត្រូវបានផ្គុំអោយបានត្រឹមត្រូវ
  • សូមទំនាក់ទំនងមកកាន់ទូរស័ព្ទលេខ (+855) 69 666 999 ឬអ៊ីមែល info@koona.com.kh សម្រាប់ជំនួយបន្ថែម
ហេតុអ្វីបានជាឧបករណ៍ចម្រោះមិនអាចកៀបទឹកចេញពីកាកបន្លែ ផ្លែឈើបានល្អ?
  • ការដាក់គ្រឿងផ្សំច្រើនក្នុងពេលតែមួយអាចធ្វើអោយស្ទះ strainer បាន។ ប្រើប៊ូតុងបញ្រ្ចាសដើម្បីកាត់បន្ថយការស្ទះ និងដំណើរការកៀបបានល្អ។ ទុកអោយម៉ាស៊ីនកៀបទឹកផ្លែឈើកៀប និងសង្កត់នូវគ្រឿងផ្សំ ដែលនៅសេសសល់
  • ប្រសិនបើម៉ាស៊ីនកៀបទឹកផ្លែឈើមានស្នាមប្រឡាក់ ហើយមិនបានសម្អាតត្រឹមត្រូវទេនោះ វានឹងអាចបង្កអោយមានបញ្ហា។ ដាក់ផ្នែកដែលត្រូវសម្អាតទៅក្នុងទឹកក្តៅឧណ្ណៗ ជាមួយសូដា Bi-Carb មួយយប់។ លាង និងសម្អាតអោយស្ងួតល្អ ដើម្បីបំបាត់បញ្ហានេះ។
តើមានបញ្ហាអ្វីប្រសិនបើ កាកបន្លែផ្លែឈើនៅមានសំណើមជាតិទឹកខ្ពស់បន្ទាប់ពីកៀបរួចរាល់?

ត្រួវប្រាកដថា អ្នកបានដាក់បន្ទះជ័រខាងក្រោមប្រអប់ទឹកផ្លែឈើអោយបានត្រឹមត្រូវ

តើធ្វើដូចម្តេច ប្រសិនបើខ្ញុំមិនអាចដោះបំពង់ដាក់ទឹកផ្លែឈើបាន?
  • ប្រើប្រាស់កម្លាំងរបស់អ្នក លើគម្រប (lid) ចាប់ផ្តើមបង្វិលគម្របតាមទ្រនិចនាឡិកា ដើម្បីបើក
  • ចុចប៊ូតុងបញ្ច្រាស ២ ទៅ ៣ ដងដើម្បីបន្ធូរគ្រឿងផ្សំនានា ដែលនៅក្នុង juicer bowl
  • ចាក់ទឹក ១លីត្រ ចូលទៅក្នុងម៉ាស៊ីន ហើយបើកកុងតាក់បើក ដូចនេះវាគួរតែអាចបន្ធូរគម្របបាន
  • ធ្វើបែបនេះចំនួន 5 ដង​ ប្រសិនបើអ្នកត្រូវការ
  • កាត់ក្រូចឆ្មារជាមួយសំបកជា 4 ចំណិត ហើយដាក់ចូលទៅក្នុងម៉ាស៊ីនកៀបទឹកផ្លែឈើ បន្ទាប់មកអាចដាក់ការ៉ុតបន្ថែម ដូច្នេះវាក៏អាចបើកគម្របបានដែរ
  • ត្រូវប្រាកដថា អ្នកកំពុងតែបើកគម្របចេញ នៅពេលដែលផ្នែកគម្របខាងលើគឺកំពុងនៅជាប់នឹងម៉ាស៊ីនផ្ទាល់។ ប្រសិនបើនៅតែមិនដំណើរការ សូមដាក់ម៉ាស៊ីនកៀបទឹកផ្លែឈើរបស់អ្នកអោយនៅក្រោមតុ ឬកៅអីបន្តិច ហើយចាប់ផ្តើមផ្អៀងគម្របម៉ាស៊ីនជាមួយកម្លាំងទប់របស់អ្នក ដោយធ្វើវាដូចជាការចាក់ថ្នាំចេញពីដបអញ្ចឹងដែរ។ រុញចុះក្រោម បន្ទាប់មកបង្វិលវាទៅផ្នែកដែលត្រូវបើក
  • ប្រសិនបើគម្របបានបើកពាក់កណ្តាល និងបិទពាក់កណ្តាល សូមធ្វើដូចការណែនាំខាងលើ ដោយបង្វិលវាទៅផ្នែកដែលត្រូវបិទវិញម្តង។
  • ប្រសិនបើនៅតែមិនជោគជ័យ សូមទំនាក់ទំនងមកកាន់ (+855) 69 666 999 សម្រាប់ជំនួយបន្ថែម។
ចុះប្រសិនបើប្រអប់កៀបទឹកផ្លែឈើផ្លាស់ទីនៅពាក់កណ្តាលពេលដំណើរការ?
  • វាជារឿងធម្មតាទេ ប្រសិនបើប្រអប់កៀបទឹកផ្លែឈើផ្លាស់ទីបន្តិចនៅពេលដំណើរការ ជាទូទៅវាកើតឡើងនៅពេលចយើងធ្វើការកៀបបន្លែ ផ្លែឈើដែលមានសរសៃ។
  • ប្រសិនបើវាផ្លាស់ទីច្រើនផង អ្នកប្រហែលជាដាក់ លើសកម្រិត ដោយដាក់គ្រឿងផ្សំលឿនពេក ឬដាក់ចំណែកធំៗពេក។ វាអាចកើតឡើងជាមួយការកៀបមើមយ៉េន ព្រោះវាមានសភាពរឹងខ្លាំង។
  • ប្រសិនបើវាមានលក្ខណះធំពេក សូមកុំទាន់ដាក់ដុំផ្សេងទៀតរងចាំរហូតដល់ការកៀបបន្លែ ផ្លែឈើចុងក្រោយចប់រួចរាល់។
ចុះប្រសិនបើម៉ាស៊ីនកៀបទឹកផ្លែឈើឈប់ដំណើរការនៅពាក់កណ្តាលទី?
  • ផ្លែឈើ ឬបន្លែច្រើនពេកនៅក្នុង juicing bowl អាចធ្វើអោយលើសកម្រិត ឬឡើងកំដៅលើម៉ូទ័របាន
  • សូមរង់ចាំរហូតដល់ម៉ាស៊ីនចុះត្រជាក់ ដើម្បីប្រើប្រាស់ម្តងទៀត។ វាអាចចំណាយពេលប្រហែល 10 នាទី
  • ពិនិត្យមើលថា មានអ្វីស្ទះនៅក្នុង juicing screw ឬអត់? ប្រសិនបើម៉ូទ័រចាប់ផ្តើមដំណើរការម្តងទៀត នោះម៉ូទ័រមិនមានអ្វីខុសប្រក្រតីនោះទេ
  • នៅពេលប្រើផ្លែឈើ ឬបន្លែដែលមានគ្រាប់រឹងនៅក្នុងនោះ សូមយកគ្រាប់ទាំងអស់នោះចេញ មុនពេលប្រើប្រាស់ បើមិនដូច្នោះទេ វាអាចធ្វើអោយបែក juicing screw បាន
  • វាក៏អាចធ្វើអោយគ្រឿងផ្សំនានា ជាប់នៅក្នុងម៉ាស៊ីនបានផងដែរ ដោយសារតែផ្លែឈើធំពេក ឬបន្លែវែងពេក ត្រូវប្រាកដថា ផ្នែកទាំងនេះត្រូវបានដកចេញ បន្តទៅមុខទៀត សូមកុំប្រើបំណែកធំៗពេកសម្រាប់បន្លែដែលរឹង ឬមានលក្ខណៈវែងៗ។
ចុះប្រសិនបើ ទឹកផ្លែឈើមិនមានចំនួនច្រើន?
  • ផ្លែឈើ ឬបន្លែនីមួយៗដែលត្រូវបានកៀប គឺអាចផ្តល់បរិមាណទឹកក្នុងកម្រិតខុសៗគ្នា
  • ទោះបីជាផ្លែឈើ ឬបន្លែដូចគ្នាក៏អាចផ្តល់បរិមាណទឹកខុសៗគ្នាដែរ ដោយសារភាពស្រស់នៃបន្លែ ឬផ្លែឈើ
  • បន្លែសម្រាប់រដូវរងាដូចជាការ៉ុត មើមយ៉េន និង សេលីរីជាដើម អាចផ្តល់ទិន្នផលតិចក្នុងរដូវក្តៅ នឹងមានសាច់ច្រើន ព្រោះវាស្ងួតជាង និងរឹងជាងរដូវរងា
  • ដើម្បីកៀប ឬចម្រាញ់ទឹកពីបន្លែ ផ្លែឈើដែលបានកក សូមដាក់វាត្រាំក្នុងទឹកស្អាត ហើយរង់ចាំរហូតដល់ផ្លែឈើ ឬបន្លែត្រឡប់មកសភាពធម្មតា ទើបស្រង់វាចេញ
  • ការ៉ុតមានជាតិសរសៃខ្ពស់ដែលពិបាកក្នុងការកៀប។ ដើម្បីទទួលបានលទ្ធផលល្អបំផុតពីការកៀប ឬចម្រាញ់ការ៉ុត សូមដាក់លាយជាមួយនឹងផ្លែឈើ ឬបន្លែដែលមានជាតិសរសៃខ្ពស់ផ្សេងៗគ្នា។ ដូចជា ខាត់ណា ឬបន្លែបៃតងផ្សេងៗ
  • សូមកាត់ការ៉ុតជាបំណែកវែង និងស្តើង ប្រសិនបើការ៉ុតមានទំហំធំពេក ដើម្បីទទួលបានលទ្ធផលកាន់តែល្អ
  • ត្រួតពិនិត្យមើលថា តើបន្ទះសម្អាធស៊ីលីកុនត្រូវបានផ្គុំត្រឹមត្រូវដែរ ឬទេ។
ចុះប្រសិនបើប្រអប់កៀបទឹកផ្លែឈើ ត្រូវបានជាប់គាំងជាមួយម៉ាស៊ីន?
  • បិទគម្របឆ្លាតវៃ
  • ចាក់ទឹក ១ ពែងចូលក្នុងប្រអប់កៀបទឹកផ្លែឈើ
  • ដាក់ការ៉ុតវែងទាំងមូល ១ ដើម
  • បន្ទាប់មកចុចបញ្ច្រាស ហើយអោយវាត្រលប់មកវិញ
  • ដោះគម្របចេញ
  • ចាប់បង្វិឧបករណ៍ចម្រោះពីឆ្វេងទៅស្តាំ ហើយទាញឡើងក្នុងពេលតែមួយ
  • បច្ចេកទេសនេះ អាចជួយបញ្ចេញខ្យល់បឺតដែលត្រូវបានបង្កើតដោយវិលរយៈពេលយូរ សូមបន្ថយល្បឿនក្នុងការកៀបរបស់អ្នកនៅពេលក្រោយ ហើយវានឹងមិនកើតឡើងម្តងទៀតទេ
  • ប្រសិនបើអ្នកនៅតែមិនអាចដកប្រអប់កៀបទឹកផ្លែឈើបានទេនោះ សូមទំនាក់ទំនងមកកាន់លេខ (+855) 69 666 999 ឬអ៊ីមែល info@koona.com.kh សម្រាប់ជំនួយបន្ថែម។
តើអ្នកត្រូវការបកសំបកបន្លែ និងផ្លែឈើដែរ​ ឬទេ?
  • មិនមែនសម្រាប់ផ្លែឈើ និងបន្លែទាំងអស់នោះទេ
  • អ្នកគួរតែបកផ្លែក្រូច ផ្លែគីវី ឪឡឹក ចេក ផ្លែទទឹម និងដំឡូងជ្វាជាដើម
  • មិនចាំបាច់បកសំបកការ៉ុត មើមយ៉េន ផ្លែប៉ោម ផ្លែស៊េរី ខ្ញី ក្រូចឆ្មាជាដើម

ការធានា

តើឧបករណ៍ចម្រោះ អាចបាក់បែកដោយរបៀបណា?
  • ការដាក់គ្រឿងផ្សំច្រើនពេកក្នុងពេលតែមួយ ស្របពេលដែលកាកបន្លែ ផ្លែឈើត្រូវបានស្ទះ អាចធ្វើអោយឧបករណ៍ចម្រោះ បាក់បាន។
  • ការដាក់គ្រាប់ផ្លែឈើដែលរឹង អាចធ្វើអោយឧបករណ៍ចម្រោះរហែក ឬបាក់បាន ដោយមិនមានរួមបញ្ចូលជាមួយការធានានោះទេ
  • ផ្លែម្នាស់ដែលមិនបានបកសំបក អាចធ្វើអោយឧបករណ៍ចម្រោះរហែកបាន
  • ការសម្អាតឧបករណ៍ចម្រោះ មិនបានត្រឹមត្រូវ នឹងការស្ទះរន្ធ អាចបង្ករអោយមានបញ្ហាជាមួយឧបករណ៍ចម្រោះបាន
  • សូមកុំប្រើកាំបិត ឬវត្ថុផ្សេងទៀតដើម្បីរុញបន្លែ ផ្លែឈើនៅខាងក្នុង។ គ្រប់ពេលប្រើប្រាស់ អ្នកអាចប្រើឧបករណ៍រុញដែលមានផ្តល់ជាមួយម៉ាស៊ីនរួចជាស្រេច។
តើអាចស្វែងរកលេខកូដសេរៀល បាននៅកន្លែងណា?

លេខកូដសេរៀល គឺស្ថិតនៅផ្នែកខាងក្រោមប្រអប់នៃម៉ាស៊ីន។ សូមផ្អៀងម៉ូទ័រនៃម៉ាស៊ីន ដើម្បីទទួលបានលេខសេរៀល​ 14 ខ្ទង់។

ភ្ជាប់ទំនាក់ទំនងជិតស្និទ

មានចម្ងល់ចំពោះការបញ្ជារទិញរបស់អ្នក ឬសំណួរទូទៅមែនទេ?