រដូវក្តៅ និងការ៉េមគឺមានន័យស្ទើរតែដូចគ្នាទៅហើយ។ ប៉ុន្តែប្រសិនបើអ្នកងាយប្រតិកម្មជាមួយទឹកដោះគោ ឬអាហារពីគ្រាប់ធញ្ញជាតិជាដើម កុំបារម្ភអី! ការ៉េមផ្លែឈើ អាចជាជម្រើសដែលអាចជំនួសបាន។ ការ៉េមផ្លែឈើមិនត្រឹមតែជាជម្រើសសម្រាប់សុខភាពប៉ុណ្ណោះទេ ប៉ុន្តែវាផ្តល់នូវភាពស្រស់ស្រាយ និងរសជាតិឈ្ងុយឆ្ងាញ់ផងដែរ។
ជាមួយនឹងម៉ាស៊ីនកៀបទឹកផ្លែឈើ Kuvings របស់អ្នក អ្នកអាចបង្កើតការ៉េមផ្លែឈើ ដោយមិនប្រើប្រាស់ទឹកដោះគោ ហើយមានបំពាក់ឧបករណ៍សម្រាប់ធ្វើការ៉េមមកជាមួយ។
ការ៉េមដែលមិនប្រើទឹកដោះគោអាចធ្វើចេញពីផ្លែឈើក្លាសេស្ទើរតែគ្រប់ប្រភេទ ប៉ុន្តែខាងក្រោមនេះជារូបមន្ត ៥ យ៉ាងដែលអាចផ្តល់ជាគំនិតអោយអ្នកបាន។ ក្រៅពីគ្មានជាតិទឹកដោះគោហើយ ពួកវាក៏មានជាតិបន្លែ និងគ្មានជាតិក្លុយតង់នោះទេ។ រូបមន្តទាំងនេះគឺមានភាពបត់បែន ដូច្នេះអ្នកអាចលាយបញ្ចូល គ្រឿងផ្សំតាមចំណង់ចំណូលចិតរបស់អ្នក។
1. ពីណា កូឡាដា
ការ៉េមបែបលក្ខណៈស្រាក្រឡុកនេះ អាចទទួលទានជាមួយក្រុមគ្រួសាររបស់លោកអ្នកបាន។ ម្នាស់ក្នុងទម្រង់កក ឬក្លាសេនេះពិតជាមានរសជាតិប្លែក ហើយក្លិននៃក្រូចឆ្មាឈ្ងុយតិចៗរឹតតែជួយបង្កើនរសជាតិមួយកម្រិតទៀត។ ដើម្បីទទួលបានរសជាតិឈ្ងុយពីដូង អ្នកអាចបន្ថែមសាច់ដូង ឬខ្ទិះដូងបានផងដែរ។
គ្រឿងផ្សំ
- ចំណិតម្នាស់ក្លាសេ 2 ពែង
- ខ្ទិះដូង ½ ពែង
- ទឹកស៊ីរ៉ូម៉េផល 2ស្លាបព្រា ឬទឹកស៊ីរ៉ូអាកាវ
- ទឹកក្រូចដែលកៀបរួច
- ចំណិតសាច់ដូងតូចៗ សម្រាប់លម្អបន្ថែម
ទទួលទានបាន 2 ដង។
ការណែនាំ
- ទុកម្នាស់ក្លាសេរួច អោយនៅទំនេរ ៥ នាទីជាមុនសិន
- លាយបញ្ចូលខ្ទិះដូង ទឹកស៊ីរ៉ូ និងទឹកក្រូចឆ្មាក្នុងចាន ឬពែងមួយ (យើងប្រើប្រាស់ពែងទឹកផ្លែឈើ)
- ដាក់ប្រអប់កាកបន្លែផ្លែឈើ នៅខាងក្រោមមាត់បង្ហូរទឹករបស់ម៉ាស៊ីនកៀបទឹកផ្លែឈើ រួចបើកគម្របឆ្លាតវៃ
- បើកដំណើរការម៉ាស៊ីនកៀបទឹកផ្លែឈើ។ ដាក់បញ្ចូលចំណិតម្នាស់ 2 ឬ 3 ដុំ និងទឹកខ្ទិះដូងចូលបន្តិច។ បន្តដាក់គ្រឿងផ្សំជាបន្តបន្ទាប់។ ត្រូវប្រាកដថា អ្នកដាក់គ្រឿងផ្សំយឺតៗមួយៗ ជៀសវាងការធ្វើអោយម៉ាស៊ីនជាប់គាំង
-
បន្ទាប់ពីគ្រឿងផ្សំទាំងអស់ត្រូវបានដាក់រួចរាល់ ទុកអោយម៉ាស៊ីនដំណើរការរយៈពេល 30 វិនាទីបន្ថែម។ បិទម៉ាស៊ីនកៀបទឹកផ្លែឈើ។ បិទគម្របឆ្លាតវៃ ដើម្បីការពារការហូរចេញ
- ច្របល់ការ៉េមដែលបានធ្វើរួចជាមួយស្លាបព្រា ដើម្បីផ្សំរសជាតិអោយបានសព្វល្អ
- សូមរីករាយជាមួយការ៉េមទន់ល្មើយដ៏មានរសជាតិ ឬអាចរក្សាទុកនៅក្នុងប្រអប់ក្លាសេដើម្បីទទួលទាននៅពេលក្រោយបាន។ ដាក់រក្សាទុកយ៉ាងតិច 4 ម៉ោង។ នៅពេលយកមកទទួលទាន សូមដាក់វាអោយទន់បន្តិចមុនពេលទទួលទាន។ អ្នកអាចដាក់បន្ថែមជាមួយសាច់ដូងឈូស តាមចំណង់ចំណូលចិត្ត។
2. ផ្លែឈឺរីខ្មៅ
ការ៉េមឈររីខ្មៅគឺមានភាពពេញនិយមខ្លាំងនារដូវក្តៅ ដោយសារតែហេតុផលដ៏ល្អមួយ។ ត្រូវបានគេស្គាល់ផងដែរថាជាផ្លែឈររីខ្មៅដ៏ផ្អែម ជាពិសេសផ្លែឈររីទុំគឺមានរសជាតិផ្អែមបែបនេះ។ គេអាចបន្ថែមបន្ទះសូកូឡាបានតាមចំណង់ចំណូលចិត្ត ប៉ុន្តែគេអាចបន្ថែមគ្រឿងផ្សំជាច្រើនផ្សេងៗទៀត ដើម្បីបង្កើនរសជាតិមួយកម្រិតទៀត។
គ្រឿងផ្សំ
- ផ្លែឈររីក្លាសេ 1 ⅓ ពែង
- ចេកក្លាសេ 2 ពែង ដែលហាន់ជាចំណិត
- ខ្ទិះដូង ½ ពែង
- ទឹកក្រូចឆ្មា 1 ស្លាបព្រា
- វ៉ានីឡា 1 ស្លាបព្រា
- អំបិលមួយចិប
- បន្ទះសូកូឡា 1 ពែងតូច
ទទួលទានបាន 2 ដង។
ការណែនាំ
- ទុកគ្រឿងផ្សំ អោយនៅទំនេរ 5 នាទីជាមុនសិន
- លាយបញ្ចូលខ្ទិះដូង ទឹកសេរ៉ូ ទឹកក្រូចឆ្មា វ៉ានីឡា និងអំបិលក្នុងចាន ឬពែងមួយ (យើងប្រើប្រាស់ពែងទឹកផ្លែឈើ)
- ដាក់ប្រអប់កាកបន្លែផ្លែឈើ នៅខាងក្រោមមាត់បង្ហូរទឹករបស់ម៉ាស៊ីនកៀបទឹកផ្លែឈើ រួចបើកគម្របឆ្លាតវៃ
- បើកដំណើរការម៉ាស៊ីនកៀបទឹកផ្លែឈើ។ បន្ថែមផ្លែឈឺរីមួយចំនួន ចេកមួយដុំ ទឹកខ្ទិះដូង និងស្លឹកជីអង្កាមបន្តិច។ ដាក់គ្រឿងផ្សំនីមួយៗជាបន្តបន្ទាប់។ ត្រូវប្រាកដថា អ្នកដាក់គ្រឿងផ្សំយឺតៗមួយៗ ជៀសវាងការធ្វើអោយម៉ាស៊ីនពិបាកដំណើរការ។
- បន្ទាប់ពីគ្រឿងផ្សំទាំងអស់ត្រូវបានដាក់រួចរាល់ ទុកអោយម៉ាស៊ីនដំណើរការរយៈពេល 30 វិនាទីបន្ថែម។ បិទម៉ាស៊ីនកៀបទឹកផ្លែឈើ។ បិទគម្របឆ្លាតវៃ ដើម្បីការពារការហូរចេញ
- ច្របល់ការ៉េមដែលបានធ្វើរួចជាមួយស្លាបព្រា ដើម្បីអោយរសជាតិចូលគ្នាសព្វល្អ។ បន្ថែមជាមួយបន្ទះ ឬដុំសូកូឡា។
- សូមរីករាយជាមួយការ៉េមទន់ល្មើយដ៏មានរសជាតិ ឬអាចរក្សាទុកនៅក្នុងប្រអប់ក្លាសេដើម្បីទទួលទាននៅពេលក្រោយបាន។ ដាក់រក្សាទុកយ៉ាងតិច 4 ម៉ោង។ នៅពេលយកមកទទួលទាន សូមដាក់វាអោយទន់បន្តិចមុនពេលទទួលទាន។ អ្នកអាចដាក់បន្ថែមជាមួយសាច់ដូងឈូស តាមចំណង់ចំណូលចិត្ត។
3. ការ៉េមផ្លែប័រជាមួយស្លឹកជីអង្កាម
ផ្លែបឺរ មើលទៅដូចជាមិនសូវទំនងក្នុងការធ្វើការ៉េមនោះទេ ក៏ប៉ុន្តែការធ្វើការ៉េមផ្លែផ្លែបឺរគឺមានពិតមែន។ ជាតិផ្អែមបែបធម្មជាតិពីផ្លែបឺរនេះ អាចធ្វើអោយជាអង្អែម ឬការ៉េមដ៏មានសភាពខាប់ម៉ដ្ឋល្អ ជាមួយរសជាតិដ៏ស្រាលស្រទន់។ វាក៏មានលក្ខណះពណ៌បៃតងពីធម្មជាតិផងដែរ។
អ្នកអាចប្រើប្រាស់ទាំងជីអង្កាមស្រស់ ឬទឹកជីអង្កាមនៅក្នុងរូបមន្តនេះបានផងដែរ។ សូមចំណាំថារសជាតិរបស់វានឹងមានភាពប្រែប្រួលរវាងជីអង្កាមស្រស់ ឬទឹកជីអង្កាមដែលបានចម្រាញ់ ដោយ- mintជីអង្កាមស្រស់មានក្លិនក្រអូបស្រស់ជាង។
គ្រឿងផ្សំ
- ផ្លែបឺរទុំ 1 ផ្លែ ហាន់ជាដុំៗ ហើយដាក់ក្លាសេ
- ចេកទុំ 1 ផ្លែ ហាន់ជាចំណិតៗ ហើយដាក់ក្លាសេ
- ខ្ទិះដូង ⅓ ពែង
- ទឹកសេរ៉ូម៉េផលសុទ្ធ ឬសេរ៉ូអាកាវ 2 ស្លាបព្រា
- ទឹកក្រូចឆ្មាច្របាច់ស្រស់ 2 ស្លាបព្រា
- ស្លឹកជីអង្កាមធំ 3 ឬទឹកជីអង្កាមចម្រាញ់ 1 ស្លាបព្រា
- អំបិលមួយចិប
- បន្ទះ ឬដុំសូកូឡាខ្នាតតូចៗ
ទទួលទានបាន 2 ដង។
ការណែនាំ
- ទុកគ្រឿងផ្សំ អោយនៅទំនេរ 5 នាទីជាមុនសិន
- លាយបញ្ចូលខ្ទិះដូង ទឹកសេរ៉ូ ទឹកក្រូចឆ្មា ទឹកជីអង្កាម និងអំបិលក្នុងចាន ឬពែងមួយ (យើងប្រើប្រាស់ពែងទឹកផ្លែឈើ)
- ដាក់ប្រអប់កាកបន្លែផ្លែឈើ នៅខាងក្រោមមាត់បង្ហូរទឹករបស់ម៉ាស៊ីនកៀបទឹកផ្លែឈើ រួចបើកគម្របឆ្លាតវៃ
- បើកដំណើរការម៉ាស៊ីនកៀបទឹកផ្លែឈើ។ បន្ថែមផ្លែបឺរមួយដុំ ចេកមួយដុំ ទឹកខ្ទិះដូងបន្តិច និងស្លឹកជីអង្កាមបន្ថែម។ ដាក់គ្រឿងផ្សំនីមួយៗជាបន្តបន្ទាប់។ ត្រូវប្រាកដថា អ្នកដាក់គ្រឿងផ្សំយឺតៗមួយៗ ជៀសវាងការធ្វើអោយម៉ាស៊ីនពិបាកដំណើរការ។
- បន្ទាប់ពីគ្រឿងផ្សំទាំងអស់ត្រូវបានដាក់រួចរាល់ ទុកអោយម៉ាស៊ីនដំណើរការរយៈពេល 30 វិនាទីបន្ថែម។ បិទម៉ាស៊ីនកៀបទឹកផ្លែឈើ និងបិទគម្របឆ្លាតវៃដើម្បីការពារការហូរចេញ។
- ច្របល់ការ៉េមដែលបានធ្វើរួច ជាមួយស្លាបព្រាដើម្បីអោយរសជាតិចូលគ្នាបានសព្វល្អ។ បន្ថែមជាមួយបន្ទះ ឬដុំសូកូឡាដើម្បីបង្កើនសោភ័ណភាព។
- សូមរីករាយជាមួយការ៉េមទន់ល្មើយដ៏មានរសជាតិ ឬអាចរក្សាទុកនៅក្នុងប្រអប់ក្លាសេដើម្បីទទួលទាននៅពេលក្រោយ។ ដាក់រក្សាទុកយ៉ាងតិច 4 ម៉ោង។ នៅពេលយកមកទទួលទាន សូមដាក់វាអោយទន់បន្តិច មុនពេលទទួលទាន។ អ្នកអាចដាក់បន្ថែមជាមួយសាច់ដូងឈូស តាមចំណង់ចំណូលចិត្តរបស់អ្នក។
4. នំប៊ឺររសជាតិសណ្តែកដី
រូបមន្តមួយនេះ គឺសម្រាប់អ្នកស្រលាញ់នំប៊ឺររសជាតិសណ្តែកដីទាំងអស់គ្នា។ យើងបានប្រើប៊ឺអាល់ម៉ុន ប៉ុន្តែគ្រាប់ធញ្ញជាតិ ឬប៊ឺសណ្តែងដីផ្សេងទៀតក៏អាចធ្វើបានដែរ។ ការ៉េមដែលមិនប្រើទឹកដោះគោនេះ មានរសជាតិសូកូឡា - កុំប្រាប់ថា យើងមិនបានប្រាប់មុនណា ហាហា។
គ្រឿងផ្សំ
- ប៊ឺ 4 ស្លាបព្រា
- ចេកទុំ 2 ផ្លែ ហាន់ជាបន្ទះៗ
- ទឹកខ្ទិះដូង ½ ពែង
- ម្សៅកាកាវ 2 ស្លាបព្រា
- ទឹកវ៉ានីឡាចម្រាញ់ 1 ស្លាបព្រា
- អំបិលមួយចិប
- បន្ទះ ឬដុំសូកូឡាខ្នាតតូចៗ
ទទួលទានបាន 2 ដង។
ការណែនាំ
- ទុកគ្រឿងផ្សំ អោយនៅទំនេរ 5 នាទីជាមុនសិន
- លាយបញ្ចូលគ្នានូវខ្ទិះដូង ប៊ឺសណ្តែកដី ម្សៅកាកាវ វ៉ានីឡា និងអំបិលក្នុងចាន ឬពែងមួយ (យើងប្រើប្រាស់ពែងទឹកផ្លែឈើ)
- ដាក់ប្រអប់កាកបន្លែផ្លែឈើ នៅខាងក្រោមមាត់បង្ហូរទឹករបស់ម៉ាស៊ីនកៀបទឹកផ្លែឈើ រួចបើកគម្របឆ្លាតវៃ
- បើកដំណើរការម៉ាស៊ីនកៀបទឹកផ្លែឈើ។ បន្ថែមចំណិតចេកមួយចំនួន និងទឹកខ្ទិះដូងបន្តិច។ ដាក់គ្រឿងផ្សំនីមួយៗជាបន្តបន្ទាប់។ ត្រូវប្រាកដថា អ្នកដាក់គ្រឿងផ្សំយឺតៗមួយៗ ជៀសវាងការធ្វើអោយម៉ាស៊ីនពិបាកដំណើរការ។
- បន្ទាប់ពីគ្រឿងផ្សំទាំងអស់ត្រូវបានដាក់រួចរាល់ ទុកអោយម៉ាស៊ីនដំណើរការរយៈពេល 30 វិនាទីបន្ថែម។ បិទម៉ាស៊ីនកៀបទឹកផ្លែឈើ និងបិទគម្របឆ្លាតវៃដើម្បីការពារការហូរចេញ។
- ច្របល់ការ៉េមដែលបានធ្វើរួច ជាមួយស្លាបព្រាដើម្បីអោយរសជាតិចូលគ្នាបានសព្វល្អ។ បន្ថែមជាមួយបន្ទះ ឬដុំសូកូឡាដើម្បីបង្កើនសោភ័ណភាព។
- សូមរីករាយជាមួយការ៉េមទន់ល្មើយដ៏មានរសជាតិ ឬអាចរក្សាទុកនៅក្នុងប្រអប់ក្លាសេដើម្បីទទួលទាននៅពេលក្រោយ។ ដាក់រក្សាទុកយ៉ាងតិច 4 ម៉ោង។ នៅពេលយកមកទទួលទាន សូមដាក់វាអោយទន់បន្តិច មុនពេលទទួលទាន។ អ្នកអាចដាក់បន្ថែមជាមួយសាច់ដូងឈូស តាមចំណង់ចំណូលចិត្តរបស់អ្នក។
5. ការ៉េមបឺរីស្វាយ
អ្នកត្រូវការគ្រឿងផ្សំតែពីរមុខប៉ុណ្ណោះដើម្បីធ្វើការ៉េមស្វាយបែបត្រូពិចមួយនេះ។ ការរួមផ្សំគ្នានៃផ្លែស្វាយ និងផ្លែបឺរី នឹងបង្កើតនូវបរិមាណដ៏ត្រឹមត្រូវនូវរសជាតិផ្អែម និងពណ៌ដ៏ស្រស់ស្អាតសម្រាប់ការជួបជុំនាពេលថ្ងៃលិចរបស់អ្នក។
គ្រឿងផ្សំ
- ផ្លែស្វាយក្លាសេ 2 ពែង
- ផ្លែស្ត្របឺរី ឬផ្លែស្ត្របឺរី 2 ពែង
ទទួលទានបាន 2 ដង។
ការណែនាំ
- ទុកគ្រឿងផ្សំ អោយនៅទំនេរ 5 នាទីជាមុនសិន
- ដាក់ប្រអប់កាកបន្លែផ្លែឈើ នៅខាងក្រោមមាត់បង្ហូរទឹករបស់ម៉ាស៊ីនកៀបទឹកផ្លែឈើ រួចបើកគម្របឆ្លាតវៃ
- បើកដំណើរការម៉ាស៊ីនកៀបទឹកផ្លែឈើ។ បន្ថែមផ្លែស្វាយមួយចំណិត និងផ្លែប៊ែរីមួយចំនួន។ ដាក់គ្រឿងផ្សំនីមួយៗជាបន្តបន្ទាប់។ ត្រូវប្រាកដថា អ្នកដាក់គ្រឿងផ្សំយឺតៗមួយៗ ជៀសវាងការធ្វើអោយម៉ាស៊ីនពិបាកដំណើរការ។
- បន្ទាប់ពីគ្រឿងផ្សំទាំងអស់ត្រូវបានដាក់រួចរាល់ ទុកអោយម៉ាស៊ីនដំណើរការរយៈពេល 30 វិនាទីបន្ថែម។ បិទម៉ាស៊ីនកៀបទឹកផ្លែឈើ និងបិទគម្របឆ្លាតវៃដើម្បីការពារការហូរចេញ។
- ច្របល់ការ៉េមដែលបានធ្វើរួច ជាមួយស្លាបព្រាដើម្បីអោយរសជាតិចូលគ្នាបានសព្វល្អ។ បន្ថែមជាមួយបន្ទះ ឬដុំសូកូឡាដើម្បីបង្កើនសោភ័ណភាព។
- សូមរីករាយជាមួយការ៉េមទន់ល្មើយដ៏មានរសជាតិ ឬអាចរក្សាទុកនៅក្នុងប្រអប់ក្លាសេដើម្បីទទួលទាននៅពេលក្រោយ។ ដាក់រក្សាទុកយ៉ាងតិច 4 ម៉ោង។ នៅពេលយកមកទទួលទាន សូមដាក់វាអោយទន់បន្តិច មុនពេលទទួលទាន។ អ្នកអាចដាក់បន្ថែមជាមួយសាច់ដូងឈូស តាមចំណង់ចំណូលចិត្តរបស់អ្នក។
ចង់ទទួលបានរូបមន្ត និងការណែនាំថ្មីៗមែនទេ ? សូមធ្វើការចុះឈ្មោះជាមួយអ៊ីម៉ែលរបស់យើងខ្ញុំ ដើម្បីទទួលបានព៌ត័មាន និងប្រម៉ូសិនថ្មីៗបន្ថែមទៀត។