តើអ្វីទៅជា Cold Pressed Juice?
Cold Pressed juice ត្រូវបានបង្កើតឡើងជាមួយនឹងដំណើរការនៃការចម្រាញ់ទឹកផ្លែឈើ។ តាមបែបប្រពៃណី cold pressed juice ត្រូវបានកំណត់ថាជាទឹកដែលមិនមានកំដៅ និងមិនមានសារធាតុគីមីដែលផលិតដោយម៉ាស៊ីនសម្ពាធទឹក។ ប្រភេទនៃម៉ាស៊ីនទាំងនេះកិនគ្រឿងផ្សំចូលទៅក្នុង pulp ដែលត្រូវបានដាក់ក្នុងថង់ចម្រោះ។ បន្ទាប់មកគេដាក់សំពាធរាប់ពាន់ផោនទៅលើថង់នោះ ដោយសង្កត់យកវត្ថុរាវចេញពី pulp។ វិធីសាស្ត្រនេះ បានរំលឹកដល់ថ្ងៃនៃការកិន និងច្របាច់គ្រឿងផ្សំដោយដៃ (ឬជើង) ដើម្បីធ្វើស្រាទំពាំងបាយជូរ។ ម៉ាស៊ីនដំណើរការដោយដៃ ដូចនៅក្នុងរូបភាព ធ្លាប់ប្រើដើម្បីសង្កត់គ្រឿងផ្សំ និងទឹកក្រឡុក។
សុខភាពនៃការប្រើប្រាស់ Cold Press
អ្នកទទួលបានទឹកផ្លែឈើកាន់តែច្រើន សារធាតុចិញ្ចឹមកាន់តែច្រើន អាចរក្សាទុកក្នុងទូរទឹកកកបានកាន់តែយូរ និងទទួលបានអត្ថប្រយោជន៍កាន់តែច្រើនពីផ្លែឈើ និងបន្លែ។
Cold Press Juice មានភាពល្អជាងម៉ាស៊ីនទឹកផ្លែឈើធម្មតា ដោយសារតែសារធាតុដែលងាយរងកម្ដៅដូចជាវីតាមីន C និងអង់ស៊ីមឆៅត្រូវបានរក្សាទុក។ វាក៏រក្សាទុកនូវសារធាតុចិញ្ចឹមដ៏មានតម្លៃទាំងអស់ដែលត្រូវបាន "ផ្លុំចេញ" ក្នុងម៉ាស៊ីនដែលប្រើប្រាស់កាំបិតវិលយ៉ាងលឿន (បង្កើតបានកំដៅ) ដើម្បីគៀបទឹកផ្លែឈើ និងបន្លែ។ ការពិតទៅ មនុស្សជាច្រើនមិនគិតគូរ ពីគុណភាពនៃទឹកផ្លែឈើនោះទេ។
ជាមួយនឹងទឹកផ្លែឈើបែបត្រជាក់ អ្នកនឹងអាចសន្សុំសម្ចៃបានច្រើនជាងមុន ហើយវាក៏ល្អសម្រាប់ការទទួលទានផងដែរ។
ម៉ាស៊ីនទឹកផ្លែឈើដំណើរការបែបយឺត នឹង ម៉ាស៊ីនទឹកផ្លែឈើដំណើរការបែបលឿន
អ្នកបានសិក្សារួចមកហើយអំពីការគៀបទឹកផ្លែឈើបែបត្រជាក់ដែលរួមមានការគៀប (ឬច្របាច់) ផ្លែឈើ និងបន្លែ ដើម្បីចម្រាញ់យកទឹករបស់វា។ ឧបករណ៍បង្វិលនៅខាងក្នុងម៉ាស៊ីនអាចដំណើរការបានប្រហែល52rpm ដែលល្បឿននេះស្រដៀងទៅនឹងការទំពារអាហាររបស់យើងផងដែរ។ នេះហើយជាអ្វីដែលយើងហៅថាSlow Juicer ។ តាមបែបប្រពៃណី ការគៀបផ្លែឈើ និងបន្លែគឺការប្រើប្រាស់ជាមួយនឹង"ម៉ាស៊ីនទឹកផ្លែឈើដំណើរការបែបលឿន" ដែលជាម៉ាស៊ីនអាចបង្វិលនៅចន្លោះប្រហែល12,000 ជុំក្នុងមួយនាទី (rpm)។ ការគៀបទឹកផ្លែឈើរបៀបនេះពិតជាលឿនខ្លាំងណាស់ ប៉ុន្តែវាមិនបានផ្តល់បរិមាណសារធាតុចិញ្ចឹមបានច្រើននោះទេដោយសារតែវីតាមីន និងសារធាតុរ៉ែជាច្រើនត្រូវបាត់បង់ក្នុងពេលដំណើរការ!
នៅពេលដែលអ្នកដាក់បន្លែ និងផ្លែឈើនៅក្នុងម៉ាស៊ីនគៀប ដែលប្រើកាំបិតកាត់បង្វិលយ៉ាងលឿនកាំបិតទាំងនោះនឹងធ្វើការកាត់ផ្លែឈើ និងបន្លែ ហើយគៀបដើម្បីទទួលបានទឹកផ្លែឈើ។នៅពេលដែលកាំបិទចាប់ផ្តើមកាត់ ទឹកផ្លែឈើត្រូវបានបំបែកចូលទៅក្នុងចានចម្រោះ ហើយកាកផ្លែឈើនឹងត្រូវដាក់ចូលទៅក្នុងចានសំណល់។
ជាទូទៅ កាំបិទដែលបង្វិលយ៉ាងលឿននេះបង្កើតបានជាកំដៅ មានន័យថា រាល់វីតាមីនដែលងាយទទួលរងកំដៅនឹងអាចបាត់បង់ ហើយវានឹងត្រូវបានបំផ្លាញមុនពេលដែលយើងអាចទទួលទាន។ ជាលទ្ធផលយើងនឹងទទួលបានទឹកផ្លែឈើដែលសម្បូរដោយទឹក និងបាត់បង់ព៌ណ។ ទឹកផ្លែឈើចាប់ផ្តើមរលាយ ពីព្រោះខ្យល់ត្រូវបានស្រូបចូលទៅក្នុងម៉ាស៊ីនដើម្បីរក្សការវិលរបស់កាំបិទកាត់។ អ្នកដឹងទេថា ប្រសិនបើអ្នករក្សាទុកទឹកផ្លែឈើបែបនេះមួយខណះពេល នោះទឹកនឹងត្រូវបានរលាយចេញពីសរសៃ fiber តាមរយៈការចម្រាញ់បែបធម្មជាតិ។
ទឹកផ្លែឈើប្រភេទនេះមិនអាចរក្សាទុកបានយូរទេ នឹងត្រូវការផឹកភ្លាមៗ។ អ្នកនៅតែអាចទទួលបានចំណុចល្អមួយចំនួនផងដែរ ដូច្នេះកុំទាន់បារម្ភអី គ្រាន់តែធ្វើការស្រាវជ្រាវបន្ថែមអំពីម៉ាស៊ីនទឹកផ្លែឈើទាំងពីរប្រភេទដែលមាននៅលើទីផ្សារ។
រូបភាពខាងក្រោមបង្ហាញពីភាពខុសគ្នារវាងម៉ាស៊ីនទឹកផ្លែឈើដំណើរការបែបយឺត នឹងម៉ាស៊ីនទឹកផ្លែឈើដំណើរការបែបលឿន។
ខណៈពេលដែលម៉ាស៊ីនដំណើរការបែបលឿនកាត់ និងកិននៅល្បឿនប្រហែល 12,000 ជុំ/វិនាទី ម៉ាស៊ីនដំណើរការបែបយឺត ធ្វើការកៀបនៅល្បឿនប្រហែល 50-60 ជុំ/វិនាទី។
ចុះចំណែកឯសរសៃ Fiber វិញ?
បច្ចុប្បន្ននេះ យើងមិនចាំបាច់អង្គុយញ៉ាំផ្លែការ៉ុត 10 ផ្លែ ឬមើមយ៉េន 1 មើម ឬផ្លែប៉ោម 3 ផ្លែ ឬក្រូចឆ្មារ 1 ផ្លែ និងខ្ញីប៉ុនមេដៃបានទេ។ ប៉ុន្តែជាមួយម៉ាស៊ីនទឹកផ្លែឈើដំណើរការបែបត្រជាក់
អ្នកអាចទទួលទានទឹកផ្លែឈើបានភ្លាមៗ ហើយរាល់សារធាតុចិញ្ចឹមនឹងអាចចូលទៅក្នុងកោសិការបស់អ្នកយ៉ាងមានប្រសិទ្ធភាព។
ទឹកផ្លែឈើ គឺមិនត្រូវការការរលាយនោះទេ ដោយសារតែអ្នកបានយកជាតិសរសៃ Fiber ដែលមិនរលាយចេញពីវារួចមកហើយ។ ដូច្នេះ អ្នកអាចចាប់ផ្តើមទទួលទានទឹកផ្លែឈើនេះបានហើយ។
While we're at it, let's talk about the "elephant in the room" - fiber.
ប្រាកដណាស់ យើងទាំងអស់គ្នាគឺត្រូវការជាតិ Fiber។
ពិតមែនហើយ! នៅពេលដែលអ្នកទទួលទានបន្លែ និងផ្លែឈើ អ្នកនឹងទទួលបានជាតិសរសៃ Fiber ជាច្រើន។ ប៉ុន្តែ អ្នកបានដឹងទេថា បន្លែ និងផ្លែឈើមានជាតិសរសៃ Fiber ពីប្រភេទ?
សរសៃ Fiber ដែលរលាយ និងសរសៃ Fiber មិនរលាយ
សរសៃ Fiber ដែលរលាយ គឺត្រូវបានរលាយក្នុងនៅទឹក។ សរសៃ Fiber ដែលមិនរលាយ គឺមិនរលាយបែបនេះទេ។ សារពាង្គកាយរបស់យើងប្រើប្រាស់ជាតិ Fiber ទាំងពីរនេះ ប៉ុន្តែកោសិការបស់យើងប្រើតែជាតិសរសៃ Fiber ដែលរលាយតែប៉ុណ្ណោះ។ ជាតិ Fiber ដែលមិនរលាយ មិនអាចចិញ្ចឹមកោសិការបស់យើងបានទេ។
ការងាររបស់ពួកគេ គឺបោសសម្អាតពោះវៀនរបស់យើង (ដូចជាអំបោស) ដើម្បីយកកាកសំណល់ចេញតាមពោះវៀន។ ពួកគេពិតជាអ្នកសម្អាតផ្នែកខាងក្នុងដ៏ល្អ ដូច្នេះយើងពិតជាត្រូវការពួកគេខ្លាំងណាស់។
ទោះជាយ៉ាងណាក៏ដោយ នៅពេលដែលអ្នកទទួលទានទឹកផ្លែឈើ ជាតិសរសៃ Fiber ដែលមិនរលាយត្រូវបានយកចេញរួចទៅហើយ។ នេះជាចំណុចដែលមនុស្សជាច្រើនមានការសោកស្តាយជាខ្លាំង។
ពួកគេដឹងថា ពួកគេពិតជាត្រូវការជាតិសរសៃ Fiber ហើយនៅពេលដែលពួកគេបានឃើញ កាកផ្លែឈើ (Pulp) ដែលមានជាតិសរសៃ Fiber ធ្លាក់ចូលទៅក្នុងធុងកាកផ្លែឈើនោះ ពួកគេពិតជាមានការភ្ញាក់ផ្អើល។ ពួកគេបារម្មណ៍អំពីការបាត់បង់ជាតិសរសៃទាំងអស់នេះ ហើយក៏មានមនុស្សជាច្រើនបានយកកាកបន្លែ ឬផ្លែឈើទាំងនេះទៅបន្ថែមលើការដុតនំ និងរបស់ផ្សេងៗជាច្រើនទៀត ដោយគិតថាវាបានផ្តល់ទឹកផ្លែឈើស្រស់ដ៏ល្អ។
ប៉ុន្តែនេះ ជាការយល់ច្រលំ។ ជាតិសរសៃ Fiber ដែលរលាយ គឺជាជាតិសរសៃដែលចិញ្ចឹមយើង។
ជាតិសរសៃ Fiber ដែលរលាយមានវីតាមីន សារធាតុរ៉ែ សារធាតុប្រឆាំងអុកស៊ីតកម្ម និងអំបិលដ៏ល្អ។ កោសិការបស់យើងត្រូវការជាតិសរសៃFiber ដែលរលាយដើម្បីរស់រាន!
ជាតិសរសៃ Fiberដែលមិនរលាយ គឺមិនរលាយនៅក្នុងទឹកនោះទេ ដែលវានៅរក្សា និងហូរតាមក្រពះពោះវៀនរបស់យើងដោយស្រូបយកជាតិទឹក នឹងភ្ជាប់ទៅផ្នែកផ្សេងទៀតនៃប្រព័ន្ធរំលាយអាហារ និងបង្កើតជាលាមកដែលត្រូវបានបញ្ចេញចោលតាមរយៈពោះវៀន។ នោះហើយជាការងាររបស់វា។ វាគឺជាអ្នកបោសសំអាតផ្នែកខាងក្នុងរបស់យើង។
ជាតិសរសៃ Fiber ដែលមិនរលាយ
មិនមានអ្វីល្អសម្រាប់កោសិការបស់យើងទេ។ វាគ្មានអ្វីទេ! ដូចដែលបានបញ្ជាក់ពីមុនមកហើយ
ការងាររបស់វា គឺធ្វើជាអ្នកសម្អាត។ តើទឹកផ្លែឈើបែបត្រជាក់មានជាតិសរសៃ Fiber ដែលរលាយទេ? ពិតជាមាន។ ជាតិសរសៃ Fiber ដែលរលាយគឺជា "ទឹកបរិសុទ្ធ" - វាចិញ្ចឹមកោសិការបស់យើងបានយ៉ាងល្អ។
ដូច្នេះប្រសិនបើអ្នកកំពុងកៀបទឹកផ្លែឈើនិងយកជាតិសរសៃ Fiber ដែលមិនរលាយចេញ(ដាក់ទៅក្នុងធុងសំណល់)សូមកុំបារម្ភអី! អ្នកគ្រាន់តែដឹងថាទឹកផ្លែឈើដែលទទួលបានពីម៉ាស៊ីនកៀបបែបត្រជាក់នេះគឺមានភាពសុទ្ធល្អ នឹងគ្មានជាតិគីមីនោះទេ ហើយវាគ្រាន់តែជាទឹកផ្លែឈើដែលផ្តល់សុខភាពល្អបំផុតនៅលើពិភពលោកនេះ!
រាងកាយរបស់អ្នកមិនមានការលំបាកដើម្បីយកជាតិសរសៃដែលមិនរលាយចេញនោះទេ ម៉ាស៊ីនទឹកផ្លែឈើបានរៀបចំសម្រាប់អ្នករួចជាស្រេច។ អ្នកអាចទទួលទានវា ហើយកោសិការបស់អ្នកអាចប្រើប្រាស់វាបានស្ទើរតែភ្លាមៗ!
ជាតិសរសៃ Fiber ដែលរលាយផ្តល់សារធាតុចិញ្ចឹមដល់យើងដោយវាអាចរំលាយ ហើយនៅតែមានវត្តមានក្នុងទឹកផ្លែឈើ។ ជាតិសរសៃ Fiber ដែលមិនរលាយ គឺជាអ្វីដែលប្រើប្រាស់ដើម្បីបន្សាបជាតិពុលរបស់យើង ដោយវាមិនអាចរំលាយបាននិងត្រូវបានបញ្ចេញចោល។
ទឺកផ្លែឈើត្រជាក់ដែលអាចរក្សាទុកបានយូរ
ដោយសារតែអ្នកបានចម្រាញ់ទឹកផ្លែឈើតាមបែបយឺតៗដោយការកៀប និងសង្កត់ ដែលវាមិនត្រឹមតែមានសារប្រយោជន៍ក្នុងការផ្តល់រសជាតិឆ្ងាញ់ប៉ុណ្ណោះទេ
ប៉ុន្តែវាក៏អាចរក្សាទុកក្នុងទូរទឹកកកបានរយៈពេលរហូតដល់ ៣ ថ្ងៃផងដែរ។
នេះក៏ដោយសារតែខ្យល់អុកស៊ីហ្សែនមិនត្រូវបានបឺតចូលទៅក្នុងម៉ាស៊ីន ដើម្បីផលិតទឹកផ្លែឈើផងដែរ ដូច្នេះវានឹងអាចរក្សាទុកបានយូរនៅក្នុងទូរទឹកកក។ នេះពិតជាអស្ចារ្យណាស់ ពីព្រោះអ្នកអាចធ្វើទឹកផ្លែឈើបានយ៉ាងច្រើន។
សាកស្រមៃថា ប្រសិនបើអ្នកទិញផលិតផលនៅតាមទីផ្សារកសិករក្នុងស្រុករបស់អ្នក ហើយយកមកផលិតជាទឹកផ្លែឈើស្រស់ ដើម្បីរៀបចំការទទួលទានរៀងរាល់សប្តាហ៍របស់អ្នក! នេះគឺជាវិធីដ៏ល្អមួយក្នុងការបង្កើនផលិតផលរបស់អ្នកជាអតិបរមា ហើយវាក៏សន្សំសំចៃពេលវេលា ថវិការ និងការខិតខំប្រឹងប្រែងផងដែរ។
ទឹកផ្លែឈើបែបត្រជាក់ អាចផលិតបានក្នុងបរិមាណច្រើនជាងមុនហើយរក្សាទុកក្នុងទូរទឹកកក ដោយរៀបចំជាស្រេច នៅពេលដែលអ្នកត្រូវការទទួលទាន។ វានឹងធ្វើឱ្យជីវិតរបស់អ្នកកាន់តែប្រសើរឡើងនិងផ្តល់ឱ្យអ្នកនូវធាតុផ្សំសំខាន់ៗជាច្រើនដែលធម្មជាតិបានផ្តល់មករួចជាស្រេច។
គ្មានអុកស៊ីតកម្មមានន័យថា ទឹកផ្លែឈើស្រស់ដែលបានផលិតស្រស់អាចប្រើប្រាស់បានរហូតដល់
72 ម៉ោង។