ជារៀងរាល់ឆ្នាំ ទិវាសិទ្ធិនារីត្រូវបានប្រារព្ធឡើងជាមួយនឹងប្រធានបទពិសេសមួយ។ ក្នុងថ្ងៃទិវាសិទ្ធិនារីដ៏អស្ចារ្យនេះ សូមជូនពរដល់ស្ត្រីគ្រប់រូបដែលតែងតែផ្តល់នូវការលើកទឹកចិត្ត លើកតម្កើង និងមានការជំនះនូវរាល់ឧបសគ្គ។ អ្នកពិតជាអស្ចារ្យខ្លាំងណាស់។
ដើម្បីអបអរសាទរថ្ងៃទី 8 ខែមីនា អំណោយដ៏ល្អបំផុត គឺជាអំណោយដើម្បីសុខភាព។
@priscillayee_
ផ្តល់អោយនាងនូវភាពរីករាយជាមួយនឹងទឹកផ្លែឈើដែលសំបូរទៅដោយសារធាតុចិញ្ចឹម ជារៀងរាល់ព្រឹក មុនពេលដែលនាងចាប់ផ្តើមថ្ងៃដ៏មមាញឹករបស់នាង។ នាងអាចស្រមៃគិតថា ខ្លួននាងកំពុងតែនៅថ្ងៃឈប់សម្រាក នៅសណ្ឋាគារមាត់សមុទ្រលំដាប់ប្រណិត ដែលកំពុងរីករាយនឹងអាហារពេលព្រឹកដ៏ឈ្ងុយឆ្ងាញ់ជាមួយនឹងទឹកផ្លែឈើដ៏ស្រស់ស្រាយ។
តោះចែករំលែកជាមួយអ្នកនូវរូបមន្តល្អៗដែលមិនត្រឹមតែឆ្ងាញ់ទេប៉ុណ្ណោះទេ ប៉ុន្តែក៏ល្អសម្រាប់សុខភាពស្ត្រីផងដែរ៖
ទឹកមើមយ៉េនក្រហម
- ផ្លែប៉ោម ២ ផ្លែ
- មើមយ៉េន 1 ផ្លែ
- ការ៉ុត 1 ផ្លែ
- ក្រូចឆ្មា 1 ចំណិត ឬខ្ញី ដើម្បីបន្ថែមរសជាតិ
ទឹកមើមយ៉េន សម្បូរទៅដោយ nitrates inorganic ដែលត្រូវបានបង្ហាញថា វាអាចជួយបង្កើនថាមពល បន្ថយសម្ពាធឈាម និងហានិភ័យនៃជំងឺបេះដូង។ ស្ត្រីគ្រប់រូបតែងតែត្រូវការថាមពលបន្ថែមជានិច្ច។
ទឹកផ្លែទទឹម
- ផ្លែទទឹម 1 ផ្លែ
- ក្រូចឆ្មា 1 ចំណិត
ទឹកផ្លែទទឹមសម្បូរទៅដោយវីតាមីនខេ (K) ដែលជួយការពារពីការសរសៃកកឈាម សុខភាពបេះដូង និងការលូតលាស់សុខភាពឆ្អឹង។ ទឹកផ្លែឈើនេះអាចជួយក្នុងការផ្គត់ផ្គង់ និងបង្កើតគ្រាប់ឈាម និងជួយអោយបេះដូងមានសុខភាពល្អ។
@bokylicious
ទឹកឪឡឹកជីនាងវង
- ឪឡឹក ៤ ផ្លែ
- ស្លឹក basil មួយបាច់
គន្លឹះនៃភាពស្រស់ស្អាត និងស្បែកគ្មានស្លាកស្នាម គឺស្ថិតនៅក្នុងការផ្ដល់សំណើមជាតិទឹកអោយបានគ្រប់គ្រាន់។ ការទទួលទានជាតិទឹកបានគ្រប់គ្រាន់ ក៏ជួយក្នុងការគ្រប់គ្រងសីតុណ្ហភាពរាងកាយ រក្សាសន្លាក់បានល្អ និងបង្កើនគុណភាពនៃការគេង ការយល់ដឹង និងអារម្មណជាដើម។
@aylamahree
ទឹកផ្លែប៉េងប៉ោះ
- ផ្លែប៉េងប៉ោះ 2 ផ្លែ
- ទឹកក្រូច 1 ផ្លែ
- ការ៉ុត 1 ផ្លែ
- ក្រូចឆ្មា 1 ចំណិត
ទឹកផ្លែឈើនេះ មានផ្ទុកដោយវីតាមីនស៊ី (C) ដែលជាសារធាតុប្រឆាំងអុកស៊ីតកម្មដ៏មានប្រសិទ្ធភាព ដែលអាចស្រូបយកជាតិដែក ខណៈដែលស្ត្រីងាយនឹងមានកម្រិតអេម៉ូក្លូប៊ីនទាបដោយសារតែការមករដូវ។ មិនតែប៉ុណ្ណោះ វាក៏ជួយលើកកម្ពស់សុខភាពស្បែក និងប្រព័ន្ធភាពស៊ាំផងដែរ។ សារធាតុលីកូពីន ក្នុងប៉េងប៉ោះអាចបន្ថយហានិភ័យជំងឺបេះដូង និងដាច់សរសៃឈាមខួរក្បាលបានផងដែរ។
@meet.the.mascios
ឥឡូវនេះអ្នកបានស្វែងយល់ពីអ្វីដែលត្រូវផ្តល់ជូនទៅកាន់សម្រាប់មនុស្សជាទីស្រឡាញ់របស់អ្នក។ ម៉ាស៊ីនកៀបទឹកផ្លែឈើដ៏ប្រណិតមួយ និងកន្ត្រកពោរពេញទៅដោយបន្លែ និងផ្លែឈើសម្រាប់អោយនាងកៀបទឹកផ្លែឈើតាមចំណង់ចំណូលចិត្តរបស់នាង។ អបអរសាទរមហាក្សត្រីរបស់អ្នកជាមួយម៉ាស៊ីនកៀបទឹកផ្លែឈើ Kuvings!
(photo by @priscillayee_)