នំខេកមើមយ៉េន

តើអ្វីដែលសម្បូរ និងមានផ្ទុកនូវបន្លែដែលយើងមើលមិនឃើញ? ពិតណាស់ គឺនំប៊ីតប្រោនី! យើងបានសហការជាមួយ Crowd Kitchen ដើម្បីបង្កើតជាអាហារដែលសម្បូរជាតិបន្លែ និងប្រភេទនំប្រោនីដែលមិនមានជាតិក្លុយតង់ ពីកាកមើមយ៉េន។

គ្រឿងផ្សំ

  • មើមយ៉េន 2-3 មើម (ដើម្បីទទួលបានកាក 1 ពែង)
  • បន្ទះសូកូឡាខ្មៅ 1 ពែង
  • ម្សៅនំគ្មានជាតិស្ករ 1 ពែង
  • ម្សៅអាល់ម៉ុន 1 ពែង
  • ម្សៅកាកាវ ½ ពែង (ម្សៅកាកាវគ្មានជាតិផ្អែម)
  • ម្សៅស៊ីណាម៉ុន 1 ស្លាបព្រា
  • ម្សៅដុតនំ 1 ស្លាបព្រា
  • ម្សៅសូដា ½ ស្លាបព្រា
  • អំបិល ½ ស្លាបព្រា
  • ប៊ឺវ៉េហ្គេន (vegan) ½ ពែង (សភាពទន់)
  • ស្ករអំពៅ ½ ពែង
  • ទឹកស៊ីរ៉ូដើមម៉េផល ½ ពែង (សីតុណ្ហភាពធម្មតា)
  • ទឹកផ្លែប៉ោមគ្មានជាតិផ្អែម ⅓ ពែង (សីតុណ្ហភាពធម្មតា)
  • វ៉ានីឡាដែលបានចម្រាញ់ 1 ស្លាបព្រា
  • ទឹកដោះគោ ½ ពែង

 

ការធ្វើប័រ

ប៊ឺវ៉េហ្គេន (vegan) ½ ពែង (សភាពទន់)

ម្សៅរលាយជាមួយស្ករ 1 ½ ពែង

វ៉ានីឡាចម្រាញ់ ½ ស្លាបព្រា

ទឹកមើមយ៉េន 1 ½ ស្លាបព្រា

បន្ទះសូកូឡាខ្នាតតូច ½ ពែង (សម្រាប់បន្ថែមពីលើ)

របៀបធ្វើ

ដាក់កំដៅអូវិន (oven) ទៅសីតុណ្ហភាព 350 ˚F ។ លាបខ្លាញ់ជាមួយខ្ទះ ហើយដាក់ទម្រង់ 9×9 ជាមួយក្រដាសទ្រាប់

កៀបយកទឹកមើមយ៉េន ជាមួយម៉ាស៊ីនកៀបទឹកផ្លែឈើរបស់អ្នក។ វាស់យកកាកមើមយ៉េន 1 ពែង។ ដាក់សាច់ និងទឹកមើមយ៉េន ដោយឡែកពីគ្នា

រំលាយបន្ទះសូកូឡា និងទុកឱ្យវាត្រជាក់បន្តិច យកចានទំហំមធ្យមមួយ ដោយដាក់ម្សៅនំ ម្សៅកាកាវ ម្សៅស៊ីណាម៉ុន ម្សៅសូដា ម្សៅនំប៉័ង និងអំបិលបញ្ចូលគ្នា។

លាយប៊ឺ និងស្ករចូលគ្នាទុកក្នុងចាន។ បន្ថែមជាមួយទឹកស៊ីរ៉ូ ផ្លែប៉ោម និងវ៉ានីឡា។ ដាក់គ្រឿងផ្សំស្ងួតពាក់កណ្តាលបន្ថែម។

ចាក់ទឹកដោះគោចូល រួចបន្ថែមគ្រឿងផ្សំស្ងួតដែលនៅសល់ជាមួយកាកមើមយ៉េន1 ពែង និងសូកូឡារាវ។ លាយចូលគ្នាអោយបានល្អ រហូតទាល់តែសព្វល្បាយ ទើបប៊ឺឡើងក្រាស់ល្អ។

ចាក់ប៊ឺរទៅក្នុងខ្ទះ និងលាបអោយរាបស្មើល្អ។ ធ្វើការដុតរយៈពេល 35-40 នាទីនៅផ្នែកខាងក្រោមនៃម៉ាស៊ីនអូវិន។

ដើម្បីធ្វើប៊ឺ៖ រំលាយប៊ឺអោយឡើងក្រីម។ បន្ថែមវ៉ានីឡា និងដាក់ស្ករម៉ត់បន្តិចម្តងៗ។ កូរវាយ រហូតដល់សព្វសាច់ល្អ។ បន្ថែមទឹកមើមយ៉េន 1 ½ ស្លាបព្រា និងលាយបញ្ចូលគ្នា

នៅពេលដែលប្រោនី បានចុះត្រជាក់ សូមបន្ថែមប៊ឺ និងរើយសូកូឡាតូចៗពីលើដើម្បីអោយកាន់តែស្រស់ស្អាត

រូបមន្ត និងរូបថត ត្រូវបានបង្កើតឡើងដោយក្រោដគីដឈិន (Crowd Kitchen)។

ដាក់ស្លាក: Pulp Recipes