ការទទួលទានសម្រាប់មនុស្ស ៤ នាក់ គឺយើងត្រូវការ៖
- ស្ករ 250 ក្រាម
- ទឹក 250 ក្រាម
- ស៊ុតផ្នែកសរ 2 គ្រាប់
- ទឹកក្រូចឆ្មា 250 មីលីលីត្រ
- អំបិល 1 ចុងស្លាបព្រា
- ជីអង្កាមស្រស់ (សម្រាប់ការលម្អ)
របៀបធ្វើ
- ដាក់ទឹកសុទ្ធ 250 ក្រាម និងស្ករ 250 ក្រាមទៅក្នុងខ្ទះ រួចដាក់ទឹកនិងស្ករចូលគ្នា ដោយកូរចូលគ្នាបន្តិចម្តងៗរហូតដល់វាចូលគ្នាសព្វល្អ។ យកវាចេញពីចង្ក្រាន្ត និងទុកវាអោយត្រជាក់ជាមុនសិន។
- បន្តិចក្រោយមក វាយស៊ុតផ្នែកសរជាមួយអំបិលមួយចុងស្លាបព្រា។ ដាក់ទឹកក្រូចទៅក្នុងម៉ាស៊ីនគៀបទឹកផ្លែឈើ។ លាយទឹកក្រូចជាមួយទឹកស្ករ រួចចាក់វាទៅក្នុងកែវទុកដោយឡែក។ ទឹកស្ករក្រូចឆ្មាប្រហែលជាមិនទាន់លាយចូលគ្នាសព្វល្អទេ តែកុំបារម្ភ។
- ដាក់ល្បាយនេះទៅក្នុងទូរទឹកកក និងកូរវារៀងរាល់ 30 នាទីក្នុងរយៈពេល 2-3 ម៉ោង ជាមួយនឹងស្លាបព្រា។ ការធ្វើបែបនេះ គឺមិនធ្វើអោយមានគ្រាប់គ្រីស្តាល់នោះទេ តែធ្វើអោយសាច់ការ៉េមកាន់តែខាប់ម៉ដ្ឋល្អ។
លម្អរបន្ថែមជាមួយស្លឹកជីអង្កាម និងរីករាយទទួលទាន។