មានការភ្ញាក់ផ្អើលជាច្រើននៅក្នុងសហគមន៍អ្នកស្រឡាញ់សុខភាពពាក់ព័ន្ធនឹងការធ្វើទឹកសេលីរី។ ទោះបីជាវាមិនសមស្រមជាមួយការព្យាបាលទាំងអស់ក៏ពិតមែន ប៉ុន្តែទឹកសេលីរី សម្បូរទៅដោយសារធាតុចិញ្ចឹមផ្សេងៗ។ វាមានផ្ទុកវីតាមីន A, C, និង K ក៏ដូចជាហ្វូលេត, បាយអូទីន, កាល់ស្យូម, ប៉ូតាស្យូម, ម៉ាញេស្យូម និងសារធាតុប្រឆាំងអុកស៊ីតកម្ម។
ទឹកសេលីរី ក៏ផ្តល់ជាតិទឹកខ្លាំង ដែលវាអាចជួយកាត់បន្ថយការរលាក និងការឡើងរោលបានផងដែរ។ សេលីរី មិនមែនជាគ្រឿងផ្សំដែលងាយស្រួលក្នុងការកៀបនោះទេ ដោយសារតែវាមានសរសៃវែង និងរឹងផដដែរ។ នៅក្នុងអត្ថបទនេះ យើងនឹងផ្តល់នូវការណែនាំ និងគន្លឹះដើម្បីការទទួលបានទឹកសេលីរីមួយកែវដ៏ល្អឥតខ្ចោះគ្រប់ពេល។
ទឹកសេលីរី គឺជាភេសជ្ជៈដ៏ល្អសម្រាប់សុខភាព និងសម្បូរទៅដោយសារធាតុចិញ្ចឹមដែលមានប្រយោជន៍សម្រាប់រាងកាយរបស់អ្នក។ ទឹកផ្លែឈើដ៏ល្អសម្រាប់សុខភាពនេះ គឺមានភាពងាយស្រួលក្នុងការធ្វើនៅផ្ទះ នឹងកាន់តែឆាប់រហ័សជាមួយម៉ាស៊ីនកៀបទឹកផ្លែឈើ REVO830 ។
តើទឹកសេលីរីមានរសជាតិដូចម្តេច?
ទឹកសេលីរីមានរសជាតិដូចទៅនឹងដើមសេលីរី តែក្នុងទម្រង់ជាទឹក។ វាមានរសជាតិប្រៃ និងស្រដៀងទៅនឹងស្មៅ ប៉ុន្តែវាជួយអោយយើងមានរសជាតិស្រស់ស្រាយ។ អ្នកគ្រាន់តែត្រូវការដើមសេលីរី និងទឹកដើម្បីអាចធ្វើទឹកសេលីរីបាន។ អ្នកអាចបង្កើនរសជាតិទឹកសេលីរីបាន ដោយគ្រាន់តែបន្ថែមផ្លែឈើ ឬបន្លែផ្សេងទៀតទៅក្នុងម៉ាស៊ីនទឹកផ្លែឈើប៉ុណ្ណោះ។ ទឹកសេលីរីមានភាពពេញនិយមជាមួយការផ្តល់អត្ថប្រយោជន៍ជាច្រើនចំពោះសុខភាព។ វាផ្ទុកទៅដោយវីតាមីន សារធាតុរ៉ែ និងសារធាតុប្រឆាំងអុកស៊ីតកម្ម! គ្រប់គ្នាចង់ទទួលទានទឹកផ្លែឈើដែលល្អសម្រាប់សុខភាព ដោយសង្ឃឹមថានឹងមានសុខភាពល្អជាងមុន។
@larigeibfood
អត្ថប្រយោជន៍នៃទឹកសេលីរី
- ផ្តល់ជាតិទឹក៖ សេលីរីភាគច្រើនមានជាតិទឹក ដែលធ្វើឱ្យវាផ្តល់សំណើមដល់សារពាង្គកាយបានយ៉ាងល្អ។
- អត្ថប្រយោជន៍ Detox៖ មនុស្សជាច្រើនប្រើទឹកសេលីរី ដើម្បីជួយបណ្តេញជាតិពុល និងបន្សាបជាតិពុលក្នុងខ្លួន។ វាក៏ជួយព្យាបាលការរលាកបានយ៉ាងល្អផងដែរ។
- កម្រិតជាតិស្ករទាប៖ សេលីរីមានកម្រិតជាតិស្ករទាបណាស់បើប្រៀបធៀបទៅនឹងទឹកផ្លែឈើផ្សេងៗភាគច្រើន។
- សម្បូរទៅដោយសារធាតុចិញ្ចឹម៖ ទឹកសេរីរី ផ្តល់សារធាតុចិញ្ចឹមជាច្រើនរួមមាន កាល់ស្យូម ប៉ូតាស្យូម និងវីតាមីន A, C និង K។
- ការបញ្ចេញចោល៖ ទឹកផ្លែឈើនេះត្រូវបានគេដឹងថាអាចបំបាត់ការទល់លាមក ហើមពោះ និងជម្ងឺលើសឈាមបានយ៉ាងល្អ។
តើយើងអាចធ្វើអ្វីបានជាមួយកាកបន្លែផ្លែឈើ?
អ្វិដែលត្រូវធ្វើជាមួយកាកបន្លែផ្លែឈើ
(រូបភាពដោយ៖ @hasztag_mam)