របៀបធ្វើនំដំឡូង ផេកខេក
ជាមួយសាច់រឹងពីខាងក្រៅ និងទន់នៅខាងក្នុង នំដំឡូងបំពងត្រូវបានក្លាយវប្បធម៌ដ៏ពេញនិយមក្នុងការទទួលទាន។ យើងអាចហៅវាបានច្រើនរបៀបដូចជា ឡាតកេស ផេនខេក នំដំឡូងអាឡឺម៉ង់ នំដំឡូងប៉ូឡូញ ឬ នំដំឡូងបែបកូរ៉េជាដើម រូបមន្តនេះគឺមានភាពងាយស្រួល ជាមួយការប្រើប្រាស់ជាមួយម៉ាស៊ីនកៀបទឹកផ្លែឈើ។
យើងមិនចាំបាច់កិន ឬច្របាច់ដំឡូងដោយដៃនោះទេ បែបនេះបានធ្វើអោយនរូបមន្តបុរាណនេះ កាន់តែមានភាពទាន់សម័យ។ លើសពីនេះ យើងអាចបន្ថែមស៊ុតលាយជាមួយគ្រាប់ធញ្ញជាតិ ដើម្បីធ្វើនំផេនខេកដំឡូងបានផងដែរ ។
បទពិសោធន៍៖ កម្រិតមធ្យម
គ្រឿងផ្សំ
- ដំឡូង 2 ½ ផោន (ប្រហែល 5 ផ្លែ)
- ខ្ទឹមបារាំងលឿងតូច 1
- ខ្ទឹមស 1 កំពឹស
- អំបិល 1 ស្លាបព្រា
- ម្រេចខ្មៅ ½ ស្លាបព្រា
- ម្សៅ 2 ស្លាបព្រា
- ម្សៅគ្រាប់ធញ្ញជាតិ (Flaxseed) 2 ស្លាបព្រាបាយ + ទឹកធម្មតា 6 ស្លាបព្រា (សម្រាប់ម្សៅគ្រាប់ធញ្ញជាតិ 2 ស្លាបព្រា)
- ប្រេងបន្លែ 3-4 ស្លាបព្រា សម្រាប់ចៀន
ផលិតផលដែលត្រូវការ
ម៉ាស៊ីនកៀបទឹកផ្លែឈើ ដែលបានផ្ញុំជាមួយ juicing Strainer ។
របៀបធ្វើ
ដើម្បីធ្វើស៊ុតជាមួយគ្រាប់ធញ្ញជាតិ សូមកូរម្សៅគ្រាប់ធញ្ញជាតិ ជាមួយនឹងទឹកដាក់នៅក្នុងចានមួយ។ ដាក់មួយឡែកដើម្បីអោយវាឡើងក្រាស់ល្អ។
បកដំបកដំឡូងបារាំង ខ្ទឹមបារាំង និងខ្ទឹមស។ ចាប់ផ្តើមកៀបដំឡូងបារាំង ខ្ទឹមបារាំង និងខ្ទឹមសតាមរយៈម៉ាស៊ីនកៀបទឹកផ្លែឈើ។ ដាក់ទឹកដែលបានកៀប ទុកមួយឡែក។
ផ្ទេរកាកដំឡូងបារាំងដែលកៀបរួច ទៅចានទំហំធំបន្តិច។ បន្ថែមអំបិល ម្រេច ម្សៅ និងស៊ុតគ្រាប់ធញ្ញជាតិ លាយបញ្ចូលគ្នា អោយបានសព្វល្អ។
ចាក់ទឹកដំឡូងបារាំងទៅក្នុងធុងមួយដោយឡែក ដោយទុកអោយវាធ្លាក់កករទៅបាតធុងអោយអស់ជាមុនសិន។
ដោយប្រុងប្រយ័ត្នចាក់ទឹកដំឡូងចូលទៅក្នុងធុងដាច់ដោយឡែកមួយដោយបន្សល់ទុកស្រទាប់ម្សៅដំឡូងនៅបាតពែងទឹក។
ដាក់បឺរប្រហែល 3 ស្លាបព្រា ជាមួយប្រងឆាដែលក្តៅសម្រាប់ការធ្វើនំផេនខេននីមួយៗ។ សង្កត់ស្រាលៗ ជាមួយស្លាបព្រា ហើយចៀនរហូតដល់មានពណ៌លឿងត្នោតប្រហែល 3 ទៅ 5 នាទី។ ត្រឡប់វាម្តង ហើយចៀនរយៈពេល 2 ទៅ 4 នាទីបន្ថែមទៀត។
ដាក់នំដំឡូងផេនខេក ទៅក្នុងចានដែលក្រាលដោយក្រដាសទ្រាប់ ដើម្បីអោយវាស្រូបយកប្រេងចេញ។ សូមទទួលទានភ្លាមៗ។