សាឡាត់ Waldorf បែបបុរាណបានបំផុសគំនិតសម្រាប់រូបមន្តទឹកផ្លែឈើមួយនេះ ដោយបានបង្កើតទឹកផ្លែឈើដ៏មានរសជាតិសម្រាប់អាហារថ្ងៃត្រង់។ វាមានការរួមបញ្ចូលគ្នារវាងដើមសេលីរីស្រស់ ដើមផាសលី (ជីវ៉ាន់ស៊ុយ) ផ្លែប៉ោមស្រស់រសជាតិផ្អែម និងក្លិនដ៏ឈ្ងុយនៃគ្រាប់ធញ្ញជាតិវ៉ាលណាត់ (Walnut)
ជាទូទៅ ខ្ញុំតែងតែក្រឡេកមើលសាឡាដ ស៊ុប និងបង្អែម ហើយឆ្ងល់ថា តើវាអាចជំនួសជារូបមន្តទឹកផ្លែឈើដោយរបៀបណា។
សាឡាត់ Waldorf គឺជាជម្រើសដ៏ល្អសម្រាប់សុខភាព ហើយរូបមន្តទឹកផ្លែឈើនេះគឺកាន់តែល្អប្រសើរ។ ជាមួយភាពសំបូរបែបដោយសារធាតុចិញ្ចឹម និងក្លិនឈ្ងុយឈ្ងប់ វាមិនត្រឹមតែជាទឹកផ្លែឈើប៉ុណ្ណោះទេ ប៉ុន្តែជាការបង្កើតឡើងនូវគ្រឿងផ្សំដ៏ល្អសម្រាប់សុខភាព ដែលមានមកជាមួយគ្នាយ៉ាងល្អឥតខ្ចោះ។
រសជាតិ
ផ្អែម ឈ្ងុយ និងជាគ្រឿងផ្សំបន្ថែមជាមួយប្រភេទក្រែម។ ល្អបំផុត!
គ្រឿងផ្សំ
- ដើមសេលេរី ៦ ដើម
- ដើមផាសលី (ជីវ៉ាន់ស៊ុយ) មួយក្តាប់តូច
- ផ្លែប៉ោមក្រហម ២ ផ្លែ
- វ៉ាលណាត់ (Walnut) 2 ស្លាបព្រា
រយៈពេលកៀប៖ 4 នាទី
បរិមាណទឹកផ្លែឈើ៖ 750 មីលីលីត្រ
ការទទួលទាន៖ 3 ដង
ការរៀបចំ
ដើមសេលេរី
- កាត់ដើមទៅជាចំណែកតូចៗអោយប៉ុនមេដៃ ដោយកាត់ដើមទាំងមូល (វាធ្វើឱ្យសរសៃសែលុយឡូសកាន់តែខ្លី និងមិនធ្វើអោយជាប់ម៉ាស៊ីនពេលដែលកៀបនោះទេ)
- អ្នកអាចកៀបស្លឹកសេលេរីបាន តែវានឹងបន្ថែមភាពល្វីង ដូច្នេះកុំប្រើប្រាស់ បើមិនចូលចិត្តវា
- REVO830៖ មិនចាំបាច់កាត់ជាចំណែកតូចៗនោះទេ
- AUTO10៖ កាត់ផ្នែកវែងៗ អោយប៉ុននឹងមាត់គម្រប។
ដើមផាសលី (ជីវ៉ាន់ស៊ុយ)
- កាត់ស្លឹកនិងដើមឱ្យម៉ត់
- ធ្វើការកៀប ដោយដាក់ម្តងមួយក្តាប់តូចប៉ុណ្ណោះ
ផ្លែប៉ោម
- បេះទង នឹងយកស្ទីគ័រចេញ
- ធ្វើការកៀបទឹកផ្លែប៉ោមទាំងមូលដោយទុកសំបក និងគ្រាប់
- កាត់ជាពាក់កណ្តាល ឬមួយភាគបួន ប្រសិនបើធំពេកដើម្បីដាក់ចូលទៅក្នុងប្រអប់កាត់
វ៉ាលណាត់ (Walnuts)
- មិនត្រូវការ ការរៀបចំនោះទេ
- ធ្វើការកៀបទាំងមូល
កៀបទឹកផ្លែឈើយ៉ាងរីរាយ!